អន្តរជាតិ
ភ្លេង​អាស៊ាន​មានន័យ​យ៉ាងដូចម្តេច?
21, Nov 2015 , 1:18 pm        
រូបភាព
ដោយ:

ដូចដែល​ប​ញ្ញ​តិ្ត​នៅក្នុង​មាត្រា៤០នៃ​ធម្មនុញ្ញ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា​អាស៊ាន អាស៊ាន​ត្រូវមាន​ភ្លេង​មួយ​រួម​ផ្លូវការ​ដើម្បី​សម្គាល់​ពី​ស្ថាប័ន​ខ្លួន និង ប្រើប្រាស់​នៅក្នុង​ពិធីការ​ពាក់​ព​ន្ធ័ផ្សេង។ ជុំវិញ​នៃ​ភេ្ល​ងរ​បស់​ប្រជាជាតិ​នេះដែរ តើ​អាស៊ាន​បានកំណត់​យ៉ាងដូចម្តេច​ដើម្បី​ឲ្យ​ស្របទៅនឹង​សមាគម​ដែលមាន​ភាព​ចម្រុះ​គ្នា​ទាំង​ជាតិ​សាសន៍ នយោបាយ និង​វប្បធម៌​ជាដើម?



សំឡេង៖


ភ្លេង​អាស៊ាន ដែលមាន​ឈ្មោះថា « មាគ៌ា​អាស៊ាន » ត្រូវបាន​និពន្ធ​ដោយ​ជនជាតិ​ថៃ​បី​រូប ហើយ ត្រូវបាន​អនុម័ត​ក្នុង​ឆ្នាំ២០១០ ក្នុង​ក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម។ ភ្លេង​នេះ ក្នុងន័យ​ជារួម គឺ​ដើម្បី​បង្ហាញ​ពី​ការរួបរួម​គ្នា​តែមួយ​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ វា គឺជា​ភ្លេង​មួយ​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​អាស៊ាន​និង​ភាពជា​កម្មសិទ្ធិ​រវាង​គ្នា​របស់​ប្រជាជន​នៅក្នុង​តំបន់​តែមួយ។

ភ្លេង​អាស៊ាន គឺ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​គ្រប់​ស្ថានភាព​នោះទេ ពោលគឺ ភ្លេង​នេះ ស្ថិតក្រោម​ការការពារ​សិទ្ធិកម្មសិទ្ធិ​បញ្ញា​របស់​អគ្គលេខា​អាស៊ាន។ នេះ​ក៏​មានន័យថា ភ្លេង​អាស៊ាន ត្រូវ បានកំណត់​ឲ្យ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ និង ប្រកបដោយ​ភាពថ្លៃថ្នូរ។ រាល់ពេល​នៃ​ភេ្ល​ង​នេះ ត្រូវបាន​បន្លឺឡើង​មេដឹកនាំ និង អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រូវតែ​ក្រោកឈរ។ ផ្ទុយទៅវិញ​ភ្លេង​អាស៊ាន មិនត្រូវ​បាន​អនុ​ញ្ញ​ត្ត​ឲ្យ​យកទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ពាណិជ្ជកម្ម និង​ការឃោសនា​នយោបាយ​នោះទេ។

កន្លងមក ភ្លេង​អាស៊ាន ត្រូវបាន​ចាក់​នៅពេល​មាន​កិច្ចប្រជុំ​ផ្លូវការ​និង សកម្មភាព​ពាក់​ព​ន្ធ័ផ្សេងៗទៀត​ដែល​រាប់បញ្ចូល​រាល់​កិច្ចប្រជុំ​អាស៊ាន​ជាមួយនិង​ដៃគូ​សន្ទនា​របស់ខ្លួន។ ជាមួយគ្នានេះ គេ​ក៏​អាច​ចាក់​នៅក្នុង​ឱកាស​ខួប​រម្លឹក​ការបង្កើត​អាស៊ាន​ឬ​កម្មវិធីផ្សេងៗដែល​លើកកម្ពស់​ផលប្រយោជន៍​របស់​អាស៊ាន​ផងដែរ។

សូម​រមឹ្ល​ក​ផងដែរ​ថា រយៈពេល៤៨ឆ្នាំ​ហើយ​ដែល​អាស៊ាន ត្រូវបាន​បង្កើតឡើង​ដោយមាន​សមាជិក សរុប១០រដ្ឋ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង សិង្ហ​បុរី (ស្ថាបនិក​ចាស់) និង ព្រុយ​ណេ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង កម្ពុជា (សមាជិក​ថ្មី​ដែល​បាន​ចូល​ក្រោយ)។ កន្លង​មកក្រោម​គោលការណ៍ នៃ​មាគ៌ា​អាស៊ាន រដ្ឋនីមួយៗ បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​មិនមាន​ការជ្រៀតជ្រែក​គ្នា តែ​បន្ត​ការដោះស្រាយ​បញ្ហា​ប្រឈម​រួមជាមួយ​គ្នា៕

ខាងក្រោយ​នេះ គឺជា​ទំនុកច្រៀង​នៅក្នុង​ភ្លេង​របស់​អាស៊ាន៖

« Raise our flag high, sky high

Embrace the pride in our heart

ASEAN we are bonded as one

Look-in out to the world.

For peace, our goal from the very start

And prosperity to last.

We dare to dream we care to share.

Together for ASEAN

we dare to dream,

we care to share for it's the way of ASEAN.



© រក្សាសិទ្ធិដោយ thmeythmey.com