ព័ត៍មានសុខភាព
សុខភាព៖ មនុស្ស​ណា​មិនអាច​បរិភោគ​ផ្លែ​ត្រប់​បាន​?
09, Oct 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ត្រប់​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​ដល់​មនុស្ស នៅពេលដែល​អ្នក​បរិភោគ​ច្រើន ហើយ​ពិសា​រទាំង​សំបក វា​នឹង​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​មិន​សាក​សម​ក្នុងការ​បរិភោគ​ឡើយ ហើយ​ក្រោយ​ពេលដែល​អ្នកទទួល​ទាន​រួច វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ តើ​មាន​នរណា​ខ្លះទៅ​?


 
​មនុស្ស​ដែលមាន​ប្រព​ន្ធ័​រំលាយ​អាហារ​មិនល្អ ងាយ​ក្អួត មាន​ក្រពះ​មិនល្អ ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​លាមក​ខាប់ មិន​សាក​សម​ក្នុងការ​បរិភោគ​ផ្លែ​ត្រប់​នេះឡើយ ព្រោះ​វា​មាន​ធាតុ​ត្រជាក់​ក្នុងនោះ​ដែល​អាចធ្វើឱ្យ​រាងកាយ​អ្នក​កាន់តែ​ត្រជាក់ ដូចនេះ​វា​នឹងធ្វើ​ឱ្យ​អាកា​រៈទាំង​នោះ​កើត​ឡើងវិញ​។​
 
​ស្ត្រី​មាន​ផ្ទៃពោះ​នៅពេលដែល​ជ្រើសរើស​ផ្លែ​ត្រប់​មក​បរិភោគ អ្នក​ត្រូវតែ​ជ្រើសរើស​ត្រប់​ដែល​ស្រស់ ហើយ​មិនត្រូវ​ជ្រើសរើស​ត្រប់​ដែល​ចាស់​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច​។​
 
​ដោយសារតែ​នៅក្នុង​ត្រប់​នោះ​មាន​ធាតុ​ត្រជាក់​ច្រើនជាង​ក្តៅ ដូចនេះ​មនុស្ស​ចាស់ មនុស្ស​ដែល​ធាត់ ហើយ​មនុស្ស​ដែលមាន​ជំងឺហឺត មិនគួរ​បរិភោគ​ច្រើន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន ព្រោះ​ឱ្យ​វា​កាន់តែ​ទ្រុត​ទ្រោម​។​
 
​មនុស្ស​ដែលមាន​ទឹកនោមផ្អែម និង​អ្នកជំងឺ​ដែល​រៀប​វះកាត់​មិនគួរ​បរិភោគ​ត្រប់​ច្រើន​ឡើយ ព្រោះ​វា​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ជំងឺ​អ្នក​ទាំងអស់ វា​នឹង​ធ្វើឱ្យ​អាកា​រៈ​ជំងឺ​អ្នក​កាន់តែ​យ៉ាប់​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com