ជាតិ
Hello VOA៖ លោក​ឆាយ បូរ៉ា​ថា​តួនាទី​របស់​អ្នកនិពន្ធ​គឺ​ឆ្លុះ​បង្ហាញ​ពី​តថភាព​ក្នុងសង្គម​
17, Dec 2015 , 7:39 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ អ្នក​ផលិត​ភាពយន្ត​មាន​តួនាទី​យ៉ាងសំខាន់​មួយ​ក្នុងការ​ឆ្លុះ​បង្ហាញ​ពី​តថភាព​ក្នុងសង្គម​នេះ​បើតាម​សម្តី​របស់លោក ឆាយ បូរ៉ា អ្នកដឹកនាំ​រឿង «​ឃ្លា​តទៅ​សែនឆ្ងាយ​» នៅក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​។ ខ្សែភាពយន្ត «​ឃ្លា​តទៅ​សែនឆ្ងាយ​» របស់លោក បូរ៉ា បានទទួល​រង្វាន់​៧​ក្នុងចំណោម​រង្វាន់​៨ នៃ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៤ ដែល​ទើបបាន​បញ្ចប់​នៅ​ទីក្រុង​ភ្នំពេញ​។



​លោក​ថ្លែងថា​៖ «​អ្នកនិពន្ធ​ភាពយន្ត​ប្រៀបដូចជា​អ្នកនិពន្ធ​អក្សរសិល្ប​ដែរ គឺ​ត្រូវតែ​លាតត្រដាង​ការពិត​។ សម្រាប់​ខ្ញុំ យើង​និយាយ​ចំណុច​អវិជ្ជមាន​មិនមែន​ថា យើង​វាយប្រហារ​រដ្ឋាភិបាល​ដូចជា​គណបក្ស​មួយ​វាយប្រហារ​គណបក្ស​មួយទៀត​ទេ តែ​វា​ជា​សំឡេង​របស់​អ្នកនិពន្ធ ជា​សំឡេង​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ឲ្យ​សង្គម​ខ្មែរ​ល្អ​តែប៉ុណ្ណោះ​»​។​

​លោក ឆាយ បូរ៉ា ថ្លែងថា ការព្រួយបារម្ភ​មួយ​របស់លោក​នោះ​គឺ យុវជន​ចូលចិត្ត​ភាពយន្ត​បរទេស​ច្រើនជាង​ភាពយន្ត​ខ្មែរ​បច្ចុប្បន្ននេះ​។ លោក​ថ្លែងថា អ្នកដឹកនាំ​រឿង​ខ្មែរ​មាន​ទេពកោសល្យ ប៉ុន្តែ​ខ្វះ​ឱកាស​និង​ធនធាន ព្រមទាំង​ពេលវេលា​ដើម្បី​ផលិតភាព​យន្ត​ល្អៗ​។​

​លោក ឆាយ បូរ៉ា ថ្លែងថា ផលិតករ នាយកដ្ឋាន​ភាពយន្ត​ចង់ឃើញ​ការពង្រឹង​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ ដើម្បី​ឲ្យ​ផលិតករ​ភាពយន្ត អាច​លក់​ផលិតផល​ភាពយន្ត​របស់​ពួកគេ ព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​ផលិត​។​



​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​




© រក្សាសិទ្ធិដោយ thmeythmey.com