ជាតិ
សម្តេច ហ៊ុន សែន ចង់​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់ តែ​....
30, Dec 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ពី​បំណង​របស់ខ្លួន​ថា ចង់​ឡើង​ច្រៀង​នៅក្នុង​ការប្រគំ​តន្ត្រី​ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ ពី​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៩​ខែធ្នូ​។



​យ៉ាងណាក៏ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិនបាន​ឡើង​ច្រៀង​ឡើយ តែ​បែរជា​បាន​សរសេរ​លើកឡើង​តាម​ហ្វេ​ស​ប៊ុ​ក បែប​កំប្លែង​ថា ខ្លាច​តារាចម្រៀង​មួយចំនួន​បាត់​អាជីព និង​ដាច់​ខ្សែ​គោ​របស់​ប្រជាពលរដ្ឋ​។

​ផ្អែក​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រី​បានសរសេរថា​៖«​ខ្ញុំ​ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ៍ (CNC CTN) តែ​ខ្លាច​ក្មួយ ព្រាប សុវត្ថិ ខេមរៈ សេរី​មន្ត ឆន សុវណ្ណ​រាជ ណុប បា​យា​រិ​ទ្ឋ ករុណា ពេជ្រ​។​ល​។ បាត់​អាជីព និង​ខ្លាច​ដាច់​ខ្សែ​គោ​របស់​ប្រជាជន​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ទៅ​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមគ្រួសារ និង​នៅ​មាត់សមុទ្រ​រហូតដល់​ម៉ោង​១១​យប់​។ នៅ​មាត់សមុទ្រ​ដែល មានការ​ប្រគំ​តន្ត្រី និង​ការតាំង​ពិ​ព័​ណ៍​លក់ទំនិញ​ផងដែរ​៕


Tag:
 នាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com