អត្ថបទពាណិជ្ជកម្ម
ការដាក់​បង្ហាញ​សា​ឡុង​ម៉ាក Carl Carl របស់​មជ្ឈមណ្ឌល គ្រឿង​សង្ហា​រឹម ឌី​ហ្វើ​នី​ឈ័​រ​
09, Jan 2016 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នេះ ឌី​ហ្វើ​នី​ឈ័​រ បានដាក់​តាំង​បង្ហាញ​នូវ ផលិតផល​សា​ឡុង​ម៉ាក Carl Carl ដ៏​ស្រស់ស្អាត​ជាច្រើន​ឈុត និង​ច្រើន​ទំហំ ព្រម​ជាមួយនិង​ការច្នៃ​ម៉ូដ​ផ្សេងៗ គ្នា​ដែល​អតិថិជន អាចធ្វើ​ការជ្រើសរើស បាន​តាម​តម្រូវការ​។​ការតាំង​ពិរ​ព័ណ៌​ឈុត​សា​ឡុង​ម៉ាក Carl Carl របស់​សិង្ហ​បុរី ដែល​ទទួល​សិទ្ធ​ផលិត ពី​ប្រទេស​បារាំង ត្រូវបាន​ធ្វើឡើង​នៅ​ផ្សារ​ទំនើប Aeon Mall ។ គួរ​បញ្ជក់​ផង​ដែលថា​ឌី​ហ្វើ​នី​ឈ័​រ (D’Furniture) គឺជា​មជ្ឈមណ្ឌល​តែមួយគត់ នៅ​ប្រទេស​កម្ពុជា ដែល​នាំចូល​ផ្តាច់មុខ នូវ​ផលិតផល​សា​ឡុង​ម៉ាក Carl Carl ជា​សា​ឡុង​ម៉ាក​ល្បី និង​មាន​គុណភាព​ខ្ពស់ នាំចូល​ពី​ប្រទេស​សិង្ហ​បុរី​។​

​មជ្ឈមណ្ឌល​លក់ គ្រឿង​សង្ហា​រឹម ឌី​ហ្វើ​នី​ឈ័​រ ដែលមាន​លក់​គ្រប់​ផលិតផល គ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ​ម៉ាក​ល្បីៗ នេះ បាន​នាំចូល​សា​ឡុង ម៉ាក​ល្បី Carl Carl កាលពី​ឆ្នាំ​២០១២ ហើយ​តម្រូវការ​របស់​អតិថិជន នូវ​សា​ឡុង​ម៉ាក​នេះ មានការ​កើន​ឡើ​ជា​លំដាប់ ដោយ​គុណ​ភាពល្អ ធានា​១​ឆ្នាំ​ទៅលើ​សាច់​ក្រណាត់ និង​៥​ឆ្នាំ​ទៅលើ​ឆ្អឹង មិនតែប៉ុណ្ណោះ​អតិថិជន អាចធ្វើ​ការបង់​រំ​លោះ​ទៀតផង សម្រាប់​ផលិតផល​នេះ ដែលមាន​ការប្រាក់​ត្រឹមតែ​១.២% ប៉ុណ្ណោះ ហើយ​សម្រាប់​ពីរ​ថ្ងៃ​នៃ ពិរ​ព័ណ៌​នេះ Carl Carl មានការ​បញ្ចុះ​តំលៃ អាច​ដល់​ទៅ ២៥% ទៅតាម​ប្រភេទ​សា​ឡុង​។

​ប្រធាន​ផ្នែក​លក់ របស់​ឌី​ហ្វើ​នី​ឈ័​រលោក លី សុវណ្ណ​រ៉ា បាន​ថ្លែង​ក្នុង​ពិរ​ព័ណ៌​សា​ឡុង Carl Carl នេះ​ថា " ប្រភេទ​សា​ឡុង​ម៉ាក Carl Carl នេះ​គឺ​ឆ្នៃ​ម៉ូដ​ដោយ​ជនជាតិ​តា​អ៊ីតាលី និង​ប្រភេទ​សាច់​ក្រណាត់ របស់​អ៊ីតាលី អេ​ប៉ុង​ធន់​ចំពោះ​ការ​អង្គុយ​បានយូរ មាន​ខ្នើយ​ច្រើន​ទំហំ ដែល​ប្រភេទ​ខ្នើយ​ខ្លះ ធ្វើឡើង​ពី​រោម​ក្ងាន​លាយ ជាមួយ​សំឡី​ឡែ​ន ដែល​អាចធ្វើ​ឲ្យ មានការ​ច្រោះ​ខ្យល់​បាន ល្អ​ជាង​ខ្នើយ​ធម្មតា និង​ប្រភេទ​ខ្លះទៀត​ធ្វើ​ពី អេ​ប៉ុង​តូចៗ មាន​ភាពរស់រវើក​។ ក្នុងពេល​ឆាប់​ខាងមុខនេះ ឌី​ហ្វើ​នី​ឈ័​រ និង​មាន​បើក​សាខា​បន្ថែមទៀត ដោយសារ​តម្រូវការ​សា​ឡុង នៅក្នុង​ប្រទេស​មានការ​កើនឡើង​ខ្ពស់​។​

​លោក​បន្តថា​សា​ឡុង Carl Carl នេះ​មាន​បី​ប្រភេទ​គឺ Carl Carl សម្រាប់​ផ្ទះល្វែង សម្រាប់​ផ្ទះ​វីឡា​និង​សម្រាប់​សេត​វិមាន​ធំៗ​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​សា​ឡុង Carl Carl ដែល​លក់ដាច់​បំផុត​គឺ Carl Carl សម្រាប់​ផ្ទះល្វែង ហើយ​សម្រាប់​អតិថិជន ដែល​ទិញ​សា​ឡុង អាច​ដោះ​ស្រោម​បោក​បាន នេះ​អាច​ធ្វើការ​កុំ​ម្ម៉​ង់​សាច់​ក្រណាត់ ឬ​ពណ៌​បាន​តាម​ការចូល​ចិត្ត​៕​
  


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com