អត្ថបទពាណិជ្ជកម្ម
ដឹ ភី​ហ្សា ខម​ផេ​នី បើក​ដំនើរការ​សាខារ​ទី​១៩​របស់ខ្លួន​ជា​ផ្លូវការ​
15, Jan 2016 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ដឹ ភី​ហ្សា ខម​ផេ​នី មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​អតិថិជន​ទាំងអស់​អោយបាន​ជ្រាបថា ដឹ ភី​ហ្សា ខម​ផេ​នី បាន​បើក​សាខា​ទី ១៩ នៅ​មហាវិថី​សហព័ន្ធ​រុ​ហ្ស៊ី ទល់មុខ វិទ្យាល័យ​ជាស៊ីម​សាមគ្គី ខាងត្បូង​ភ្លើងស្តុប Nokia 800 ម៉ែត្រ ចាប់ពី​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ នេះ​តទៅ​។ 

​លោកអ្នក​អាច​ចូលរួម​ពិសារ​អាហារ​នៅ​ភោជនីយដ្ឋាន​ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ថ្មី ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ រាល់​ការ​ជាវ​ទាំងអស់​នៅ​សាខា​ថ្មី លោកអ្នក​នឹង​ទទួលបាន​ការផ្តល់ជូន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដូចជា ថែម​ជូន​កូកាកូឡា​មួយ​ថូ​ដោយ​ឥតគិតថ្លៃ រួមជាមួយ​និង​សៀវភៅ​កូ​ប៉ុង Big Bouns (​ដែលមាន Promotion ជាច្រើន​សម្រាប់​ការទិញ​បន្ទាប់​) ជាពិសេស​រាល់​ការ Check in នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ដឹ ភី​ហ្សា ខម​ផេ​នី​សាមគ្គី នឹង​ទទួលបាន​ដប​ទឹក ដឹ ភី​ហ្សា ខម​ផេ​នី ដ៏​ស្រស់ស្អាត​មួយ​ភ្លាមៗ​។ អ្វីដែល​រឹតតែ​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏ ជាងនេះទៅទៀត រាល់​ការចំណាយ​ចាប់ពី​២០$ ឡើងទៅ​លោកអ្នក​នឹង​ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់ IPhone 6s រៀងរាល់ ៣​ថ្ងៃ​ម្តង​។

​គួ​បញ្ចាក់​ថា​បច្ចុប្បន្ន ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ១៩​ហាង រួមមាន ភី​ហ្សា​សាខា​បាត់ដំបង សាខា​ក្រុងព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ    ទំនើប​សូរិយា សាខាកាល​ម៉ែត សាខា​មុនី​វង្ស សាខា​វិមាន​ទិព្វ សាខា​មាត់ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែត​វ៉ូត សាខា​សកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU)  សាខា​ស្ទឹងមានជ័យ សាខា​ធី​ខេ​អា​វេន​ញូ​ទួលគោក សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សាខា​ម៉ៅ​សេទុង សាខា​វត្ត​សន្សំ​កុសល និង​សាខា​សា​ម្គី​។

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com