អត្ថបទពាណិជ្ជកម្ម
Tous les Jours សហការ​សម្ពោធ​ហាង​នំប៉័ង​រួមគ្នា​ដំបូង ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់
16, Jan 2016 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០១៥​ ៖ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់ និង​ហាង​នំប៉័ង Tous les Jours ប្រកាស​ពី កិច្ចសហការ​ដៃ​គួ​រួមគ្នា​ដើម្បី​បើក​កម្មវិធី​សម្ពោធ​ហាង នំប៉័ង Tous les Jours ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់ នៅ​ទល់មុខ​ស្ថានីយ​រាជា​អយ្យស្ម័យយាន​។ នេះ​ជា​កិច្ចសហការ​អាជីវកម្ម​ជា​ដៃ​គួ​ដំបូង​រវាង ក្រុមហ៊ុន​ប្រេង ឥន្ធនៈ​តូ​តា​ល់​កម្ពុជា  និង ក្រុមហ៊ុន CBM Corporation ជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិផ្តាច់មុខ​ធ្វើ​អាជីវកម្ម​លើ​ហាង​នំប៉័ង​ទំនើប​មួយ នេះ​។​
 
​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ផ្គត់ផ្គង់​ថាមពល​ប្រេងឥន្ធនៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ​។ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់​តែងតែ​ស្វះស្វែង រក​គ្រប់​មធ្យោបាយ​ក្នុង​ការបំពេញ​ចក្ខុវិស័យ​អោយមាន​គុណភាព​ខ្ពស់បំផុត​តាមរយៈ​ប្រើប្រាស់​ថាមពល​ប្រេង Excellium ជំនាន់​ថ្មី​សម្រាប់​ប្រេងឥន្ធនៈ និង​ការប្រើប្រាស់​សេវាកម្ម​នានា​។ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​តែងតែ​ជោគជ័យ​នាំមក​នូវ​ថាមពល ប្រេង​ដែល​ល្អ សម្រាប់​ផ្តល់អោយ​ជិវិត​ប្រចាំថ្ងៃ​របស់​អតិថិជន​ខ្លួន​។​ឆ្នាំ​ថ្មី​នេះ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​បាន សហការ​ជាមួយ​ហាង​នំប៉័ង Tous les Jours​ជា​ហាង​ដែលមាន​ឈ្មោះ​ល្បី​ទូទាំង​ទ្វីប​អ៉ឺ​រ៉ុ​ប និង​អាស៊ី និង​កំពុងតែ​បាន​ពង្រីក​វិសាលភាព​លើ​ដែន​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ មក​បើក​លក់​ជា​ផ្លូវការ​នៅក្នុង ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់​ដែល​ទល់មុខ​ស្ថានីយ៍អយ្យស្ម័យយាន​កម្ពុជា​។​
  
​កិច្ចសហការ​ភាពជា​ដៃ​គួរ​វាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់ និង​ហាង​នំប៉័ង​Tous les Jours គឺជា​ការឆ្លើយតប​ទៅ នឹង​តម្រូវការ​ទីផ្សារ​បន្ថែម​របស់​អតិថិជន​ខ្លួន ដែល​និយម​គាំទ្រ​ខាង​នំប៉័ង និង ភេសជ្ជៈ​។  ក្រុមហ៊ុន​ដែល​ទទួល សិទ្ធិ  ផ្តាច់មុខ​ពី​បរទេស​ទាំងពីរ​នេះ​បានធ្វើការ​រួមគ្នា​ដើម្បី​ផ្តល់​ជួន​អតិថិជន​នូវ​គុណភាព សេវាកម្ម និង​ទំនួល​ខុសត្រូវ​ក្នុងសង្គម​។ ជាពិសេស​ទៅទៀត​នោះ​កិច្ចសហការ​រួមគ្នា​នេះ នឹង​ធ្វើអោយ​អតិថិជន​ទាំងពីរ​របស់​ក្រុមហ៊ុន​ប្រេង ឥន្ធនៈ​តូ​តា​ល់ និង​ហាង​នំប៉័ង Tous les Jours មាន​ភាព​រីករាយ ងាយស្រួល​រួមគ្នា​ក្នុងការ​ទទួលយក​ការបម្រើ​រួម គ្នា​ក្នុង​កន្លែង​តែមួយ ពោលគឺ​ការបំពេញ​ថាមពល​យានយន្ត និង​ការ​ទទួលទាន​នំប៉័ង​ដ៏​ឈ្ងុយឆ្ងាញ់​។ 
 
​លោក​យ៉េ​ស ចា​សាត​(Yves Jassaud ) នាយក​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​កម្ពុជា​ថ្លែងថា "​ហាង​នំប៉័ង Tous les Jours ដែល​បើក​សម្ភោ​ធ​នៅ​សាខា​ប្រេងឥន្ធនៈ​តូ​តា​ល់​នេះ គឺជា​ការអនុវត្តន៍​ដំបូង​រវាង​ដៃ​គួ សហការ​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា និង ក្រុមហ៊ុន CBM ។ នេះ​ជា​សមិទ្ធិផល​ថ្មី​ដែល​បានមកពី​ការប្រឹងប្រែង និង ពិភាក្សា​អស់​ជាច្រើន​ខែ​មកនេះ​រវាង​ក្រុមហ៊ុន​ទាំងពីរ​។


នេះ​ក៏​ជាលើកទីមួយ​ដែល​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់​មាន​ហាង​នំប៉័ង​ដ៏​មាន​ប្រជា ប្រិយភាព​បើក​លក់​នៅក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​យើង​នេះ​។​ហាង​នំប៉័ង Tous les Jours ជា​អ្នកជំនាញ​ក្នុង​ការដុត​នំប៉័ង​ដែលមាន​គុណភាព ខ្ពស់ និង​តម្រូវ​គ្រប់​ជាតិ​សាសន៍​ជនជាតិ​អា​សាន​។ ហើយ​នេះ​ជាការ​ដ៏​ប្រសើរ​មួយ​ដល់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​យើង ការបម្រើ​សេវាកម្ម​បន្ថែមទៀត​ក្រៅពី​ការបន្ថែម​ថាមពល​ដល់​យាន្ត​ជំនិះ​។​
 
ជាមួយ​កិច្ចសហការ​ជា​ដៃគូ​នេះ យើង​ជឿជាក់ថា យើង​នឹង ផ្តល់​សេវាកម្ម​កាន់តែ​ងាយស្រួល​ដល់​អតិថិជន​របស់​យើង មានន័យថា នៅពេលដែល​អតិថិជន​យើង​ចូលមក បំពេញ​ប្រេងឥន្ធនៈ​ដល់​យាន្ត​ជំនិះ ពួកគេ​ក៏​អាច​ទទួល​ការបម្រើ​សេ​វ៉ា​កម្ម​នំប៉័ង ឬ​ភេសជ្ជៈ​បន្ថែម​លើ​នេះ​តាម​ចំនូលចិត្ត​របស់​ពួកគេ​។ ហាង​នំប៉័ង​ទីមួយ​នេះ ក៏បាន​បញ្ជាក់​ពី​ភាពជោគជ័យ​របស់​យើង​រួចមកហើយ​ដែរ​។ យើង​ក៏មាន​គម្រោង​អភិវឌ្ឍ គម្រោង​បន្តទៀត​ផងដែរ​។​"  
 
 លោក​គួច សុខលី ប្រធាន​នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន CBM ថ្លែងថា "​យើង​មាន​ភាព​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ព្រមទាំង​ជឿជាក់​អំពី​កិច្ចសហការ​ជា​ដៃ​គួ​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ តូ​តា​ល់​កម្ពុជា​។  កិច្ចសហការ​ភាពជា​ដៃគូ​នេះ នឹង​ធ្វើអោយ​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ផ្សេងទៀត​មាន​ភាព ងាយស្រួល​ទទួលយក​សេវាកម្ម​ពី​ហាង​នំប៉័ង​របស់​យើង​។

វត្តមាន​នៃ​ហាង​នំប៉័ង​របស់​យើង​នៅក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់ បានបង្ហាញ​យ៉ាងច្បាស់​ពី​​ភាព​រវាសរវៃ​របស់​ក្រុមហ៊ុន​តូ​តា​ល់​ដែល​តែងតែ​បំពេញ​អោយ​គ្រប់​តម្រូវការ​របស់់​អតិថិជន​របស់ខ្លួន​។ ជាមួយ​កិច្ចសហការ​ភាពជា​ដៃគូ​នេះ យើង​នឹង​ធ្វើអោយ​នំ​យើង​មានការ​ពេញនិយម រួមទាំង​រសជាតិ​បន្ថែមទៀត ក្នុង ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់​។​ហើយ​នេះ​ជា​និន្នាការ​ថ្មី​ដែល​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់ និង​ហាង​នំប៉័ង Tous les Jours នឹង​ធ្វើអោយ​កន្លែង​នេះ​ក្លាយជា​កន្លែង​សម្រាក​ដ៏​ពិសេស​របស់​លោកអ្នក​។​"
 
 
( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com