អត្ថបទពាណិជ្ជកម្ម
ក្រុម​មិនមែន​អាជីព​៣២​ក្រុម ត្រៀម​ប្រជែង​គ្នា​ក្នុង​ពាន KHM Champions League
18, Jan 2016 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
​ពិធី​ចាប់ឆ្នោត​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់​កីឡាបាល់ទាត់ KHM Champions League បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន FOX ដោយ​អនុវត្តតាម​រូបមន្ត​ពានរង្វាន់​អឺរ៉ុប UEFA Champions League​។ ក្រុម​មិនមែន​អាជីព​ទាំង​៣២​ក្រុម ត្រូវបាន​បែងចែក​ជា​៨​ពូ​ល ហើយ​ក្នុង​១​ពូ​ល​មាន​៤​ក្រុម ខណៈ​ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់​ព​ថ្ងៃទី​២៤ ខែមករា តទៅ​។​
 
​នា​ពិធី​ចាប់ឆ្នោត​កាលពី​ថ្ងៃទី​១៥ ខែមករា លោក កាំ​ង សេន នាយក ISI Group of Companies បាន​មានប្រសាសន៍ថា ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់ KHM Champions League គឺ​ក្នុង​គោលបំណង​ជំរុញ​វិស័យ​កីឡាបាល់ទាត់​ឲ្យ​កាន់តែ​រីកចម្រើន​នៅ​កម្ពុជា ជាពិសេស​លើកទឹកចិត្ត​ឲ្យ​មាន​ចូលរួម​ពី​អ្នក​ដែល​ចូលចិត្ត​កីឡា​នេះ មិន​ថា ខ្មែរ ឬ​បរទេស​នោះឡើយ​។​
 
​អ្នករៀបចំ​កម្មវិធី​រូបនេះ បាន​បញ្ជាក់ថា ថវិកា​ដែល​ទទួលបាន​ពី​ការប្រកួត​នេះ នឹង​ឧបត្ថម្ភ ជូន​ដល់​មន្ទីរពេទ្យ​គន្ធ បុប្ផា​។​
 
​ព្រឹត្តិការណ៍​ប្រកួត​នៅលើ​ទីលាន​ធំ នឹង​ផ្ដល់ប្រាក់​រង្វាន់​រហូតដល់​ទៅ ៣០០០​ដុល្លារ​អាមេរិក​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក រួមជាមួយ​នឹង​ពាន​មួយ ក្រុម​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ ២ នឹង​ទទួលបាន​ទឹកប្រាក់ ១៥០០ ដុល្លារ ហើយ​ក្រុម​លេខ ៣ បាន ៧៥០ ដុល្លារ​។ ក្រុម​ដែល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៤ នឹង​ទទួលបាន ៤៥០ ដុល្លារ​។​
​ក្រុម​នីមួយៗ​ដែល​បាន​ឈានទៅ​ប្រកួត​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​នឹង​ទទួលបាន ៥០ ដុល្លារ ហើយ​ក្រុម​ដែល​ធ្លាក់​ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ​នឹង​ទទួលបាន ១៥០ ដុល្លារ ផងដែរ​៕
 
​ការប្រកួត បើកឆាក​នៅ​ថ្ងៃទី ២៤ មករា ២០១៦ វេលា​ម៉ោង ៦ និង ៤៥​នាទី​ល្ងាច នៅ​កីឡដ្ឋាន KMH Sport Club ក្នុងការ​ប្រកួត​ពូ​ល A  ដោយ​ក្រុម​ម្ចាស់ផ្ទះ Fuxin United (KHM) ប៉ះ​ជាមួយ​ក្រុម The Orange Strom FC (Pre)​។​
 
​ពូ​ល​ទាំង​៨៖
​ពូ​ល A៖ Fuxin United (KMH), The Orange Strom FC (Pre), Premium FC (Premium), GCS FC (KMH)
​ពូ​ល B៖ Home Sport FC (KMH), Dewhirst FC (KMH), Bassac FC (Domreysor), Posenchey FC
​ពូ​ល C៖ ISI Steel (KMH), Iber FC, Rolling FC (Rooy7), Bun La Soccer (Bun La)
​ពូ​ល D៖ Kompong Cham Youth FC, HPL FC (Holy), Daun Penh FC, Daniel FC (Rama)
​ពូ​ល E៖LAN Property FT (KMH), Salt FC (Emperial), KMH FC (KMH), Narita FC (Domreysor)
​ពូ​ល F៖Pisnoka FC (KMH), Anachak Baitong (Pre), Victory FC (Rama), Sompon FC
​ពូ​ល G៖ RFL FC (Domreysor), OV Mal FC (Rooy7), Konkhmer FC (Domreysor), Svay Rieng Legend
​ពូ​ល H៖ DN Youth (Domreysor), Ggear Bosch FC (KMH), Domreysor FC (Domreysor ), Begger FC (Bun La)៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com