អត្ថបទពាណិជ្ជកម្ម
រោងភាពយន្ត Major Cineplex by Cellcard ធ្វើ​សន្និសីទ​សារព័ត៌​មានរឿង The Revenant
20, Jan 2016 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ នៅ​រោងភាពយន្ត Major Cineplex by cellcard មានការ​រៀបចំ​សន្និសីទកាសែត ស្តីអំពី​ខ្សែភាពយន្ត​ដ៏​ល្បី ដែលមាន​ឈ្មោះថា The Revenant ដែលមាន​ការចូលរួម​ពី​​លោក ឆន រង្សី អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ​រោងភាពយន្ត Major Cineplex by Cellcard និង​លោក នី ដា​រ៉ា​ណន់​អ្នកដំណាង​ឲ្យ​ស្ទូ​ឌី​យ៉ូ 20th Century Fox ប្រចាំ​ប្រទេស​កម្ពុជា​។​

The Revenant ខ្សែភាពយន្ត​ផ្អែកលើ​ព្រឹ​ត្ត​ការណ៍​ពិត បង្ហាញ​ពី​ជីវិត​ផ្សងព្រេង​នៃ​ការតស៊ូ​រស់រាន និង​អំណាច​នៃ​ការតាំង​ចិត្ត​រប​ស់បុរ​សម្នាក់​។ លោក Leonardo Dicaprio ដែលជា​តួឯក​ប្រុស​នៅក្នុង​រឿង Titannic បាន​ដើរតួ​ជា Hugh Glass ។ អំឡុងពេល​ផលិត​ខ្សែភាពយន្ត The Revenant នេះ​ឈុត​ខ្លះ​ប៊ិះ​នឹងធ្វើ​ឲ្យ​Leonardo បាត់បង់​ជីវិត​ទៀតផង​ដោយ​គាត់​ត្រូវ​ត្រាំ​នៅក្នុង​ទឹកកក​ដល់​រាប់​ម៉ោង ថែមទាំង​មានការ​វាយប្រហារ​ជាមួយនឹង​សត្វ​នឹង​ខ្លាឃ្មុំ​ដ៏​ធំ ប៉ុន្តែ​ការតស៊ូ​នោះ​ក៏​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ពានរង្វាន់​ដល់​ទៅ​៣ នោះ​គឺ Best Director , Best Performance by Leonardo និង Best Motion Picture នៅក្នុង​កម្មវិធី Golden Globes មិនទាន់​ចប់​នោះទេ​មាន​មនុស្ស​ជាច្រើន​បាន​ជឿជាក់ថា​រឿង​មួយ​នេះ​នឹងធ្វើ​ឲ្យ Leonardo ទទួលបាន​ពានរង្វាន់ Osar 2016 ទៀតផង​។ The Revenant នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត Major Cineplex by Cellcard ទី ២១ ខែ មករា ឆ្នាំ​២០១៦ ខាងមុខនេះ​ព្រមទាំង​មានការ​ដាក់លក់​សំបុត្រ​ជាមួយ​ប្រភេទ VIP ផងដែរ​។


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com