ពីនេះ ពីនោះ
តើ​ពាក្យ​«​បាឋកថា​» មាន​អត្ថន័យ​ដូចម្ដេច​?
01, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​មួយចំនួន​តែង​ឮ​គេ​និយាយ ថា ថ្លែង​បាឋកថា តែ​មិនដឹង​ពី​អត្ថន័យ ថា​ពាក្យ​នេះ​មាន​អត្ថន័យ​ដូចម្ដេច​នោះទេ​។ លើកលែង​អ្នកសិក្សា​បាន​ខ្ពង់ខ្ពស់ គេ​ស្គាល់ គេ​ដឹង​ពី​របៀប​ប្រើប្រាស់​ពាក្យ​នេះ​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​នេះ​ដូចខាងក្រោម ។



​ពាក្យ​«​បាឋកថា​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​) មានន័យថា សម្ដី​ថ្លែងសេចក្ដី​(​មាត់ទទេ​), កថា​សម្ដែង​រឿងរ៉ាវ​, កថា​សូត្របាលី​។ (​អ្នក​ប្រទេស​ឥណ្ឌា​ហៅ​សាលារៀន​ថា បាឋសាលា​តាម​ការយល់​របស់គេ​)​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com