ពីនេះ ពីនោះ
តើ​ពាក្យ​«​ម​ហ​ត្ត​រស​» មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
04, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និងអក្សរសិល្ប៍ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ម​ហ​ត្ត​រស​» ដូចខាងក្រោម​៖



​ម​ហ​ត្ត​រស មានន័យថា ជា​តម្លៃ​ដែលមាន​នៅក្នុង​អត្ថបទ​អក្សរសិល្ប៍ ដោយ កវី អ្នកនិពន្ធ ចេះ​រៀបរាប់​ពី​រូបរាង មហិទ្ធិឫទ្ធិ អំណាច​របស់​តួអង្គ​ណាមួយ ធ្វើ​ឲ្យ​មាន​លក្ខណៈ​សម្បើម​អស្ចារ្យ​។​

​ឧទាហរណ៍​៖ នៅក្នុង​រឿង​រាមកេរ្តិ៍ នៅពេល​ហនុមាន ទៅរក​ឱសថ​ព្យាបាល​ព្រះ​លក្ស្មណ៍ ហនុមាន​ពុំ​ស្គាល់​ដើម​ថ្នាំ ក៏​លើក​ភ្នំ​ទាំង​មូលមក​តែម្ដង​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com