ពីនេះ ពីនោះ
តើ​ពាក្យ​«​សន្ទិដ្ឋមិត្ត និង សម្ភត្តមិត្ត​» មាន​អត្ថន័យ​ដូចម្ដេច​?
04, Feb 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​ពាក្យ​ថា​«​សន្ទិដ្ឋមិត្ត និង សម្ភត្តមិត្ត​»​ដូចខាងក្រោម​៖



​ពាក្យ​«​សន្ទិដ្ឋមិត្ត​» មាន​ថ្នាក់​ពាក្យ​(​ន​) មានន័យថា មិត្ត​ដែល​គ្រាន់តែ​បាន​ជួប​ឃើញ​គ្នា​មួយដង​មួយ​កាល មិនសូវ​ស្និត​ស្នាល​ប៉ុន្មាន​, មនុស្ស​ស្គាល់គ្នា​៖ លុះ​ខ្ញុំ​ទៅដល់​ទីនោះ មាន​ពួក​សន្ទិដ្ឋមិត្ត និង សម្ភត្តមិត្ត​មក​ទទួល​ឈូឆរ​ឱបអរសាទរ​។​

​ពាក្យ​«​សម្ភត្តមិត្ត​» មាន​ថ្នាក់​ពាក្យ​(​ន​) មានន័យថា មិត្ត​ជិតដិត​ទុកចិត្ត​ស្និទ្ធស្នាល​យ៉ាង​មាំ​៖ អ្នកនោះ​ជា​សម្ភត្តមិត្ត​របស់ខ្ញុំ​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com