ពីនេះ ពីនោះ
ផ្លូវ​ទៅរក​សេរីភាព​មិនមែនជា​កិច្ច​ដ៏​សាមញ្ញ​ប្រសិនបើ​មិន​ស្គាល់​អ្វី​ជា​សេរីភាព
04, Feb 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សេរីភាព ជា​ពាក្យ​មួយ​កកូរកកាយ​ទឹក​ចិ​ត្ដមនុស្ស​ទាំងឡាយ ឲ្យ​សម្រែក​តស៊ូ​ជា​សាកល នៅ​ពាសពេញ​ពិភពលោក​ទាំងមូល​ដើម្បី​ទាមទារ​រក​អ្វី​ដែលជា​សេរី​របស់គេ​។ បុគ្គល​នីមួយៗ ក្រុម​ផ្សេងៗ ប្រជាជាតិ​ទាំងឡាយ​បាន​ទទូច​យ៉ាង​កងរំពង​អំពី​សិទ្ធិ​របស់​ពួកគេ ក្នុងការ​សម្រេច​ចិ​ត្ដ​នានា​ជាដើម ដោយ​មិន​ត្រូវការ ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ក្នុងការ​ប្រតិ​ប​ត្ដិ​របស់​ពួកគេ​អំពី​បុព្វសិទ្ធិ​មូលដ្ឋាន​របស់គេ​ឡើយ​។​



​សេរីភាព​គឺ​មិនមែន​នៅ​ខាងក្រៅ​នោះទេ តែ​វា​ស្ថិតនៅ​ខាងក្នុង​នៃ​ស្មារតី និង​គំនិត​របស់​មនុស្ស​គ្រប់រូប ហើយ​ទៅតាម​ភាពសេរី​នៃ​ផ្នែក​ខាងក្នុង​របស់​បុគ្គល​នោះ​ផ្ទាល់​(​គំនិត​)​។ ព្រោះថា​បុគ្គល​ទាំងអស់​គឺ​ត្រូវការ​ឆន្ទៈ​សេរី ដើម្បី​ធ្វើឱ្យ​សេរី​នៃ​ការគិត និង​សកម្មភាព​របស់គេ​។  ហើយ​នៅពេល​បុគ្គល​ម្នាក់​ចាប់ផ្ដើម​ដោយ​ការ​និយាយថា ទង្វើ​សេរី គឺជា​ទង្វើ​មួយ​ដែល​គេ​ត្រូវ​ទទួលខុសត្រូវ​។ វា​គឺជា​ទង្វើ​មួយ​ដែល​បុគ្គល​ខ្លួនឯង​គឺជា​ប្រភព​ផ្ទាល់​។ នៅ​ក្នុងន័យនេះ សេរីភាព​គឺ​ដូចគ្នា​សុទ្ធសាធ​ទៅនឹង​អត្ដ​ភាព​របស់​បុគ្គល​ទាំងឡាយ ដូច​ទៅនឹង​សមត្ថភាព ការ​ធ្វើតាម​បរិស្ថាន​សង្គម ការសម្រេច​ចិ​ត្ដ​ផ្ទាល់ ពីអ្វី​ដែល​បុគ្គល​នោះ​នឹង​ត្រូវធ្វើ​។

​ប៉ុន្ដែ​នៅពេល​បុគ្គល​ម្នាក់​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ខ្លួនគេ​ធ្វើ មិនមាន​ន័យ​ជា​ស្វ័យ​ប្រ​វ​ត្ដិ​ថា ទង្វើ​ទាំងឡាយ​របស់គេ​នោះ គឺជា​ទង្វើ​នានា​ដែល​ទទួលខុសត្រូវ​នោះទេ​។ ហើយ​ការទទួលខុសត្រូវ​មិន​ប្រាកដថា បុគ្គល​នោះ​មានការ​ពិចារណា​នោះដែរ​។ ដូច្នោះ ឆន្ទៈ​សេរី​ក៏​មិន​ធានា​សភា​ពនៃ​សេរី​របស់​បុគ្គល​ដែរ​។ សេរីភាព​មានន័យ​ច្រើនជាង​លទ្ធភាព របស់​បុគ្គល​ធ្វើតាម​ខ្លួន​របស់គេ​ផ្ទាល់ ធ្វើ​ដូច្នោះ​ទង្វើ​ទាំងឡាយ​របស់​បុគ្គល​គឺជា​របស់​បុគ្គល ហើយ​វា​គឺ​មិនមែនជា​របស់​នរណា​មួយ​ផ្សេង​ឡើយ​។

​ទាក់ទង​ទៅនឹង​សេរីភាព​ពេញលេញ ឆន្ទៈ​សេរី​គឺ​គ្រាន់តែ​ជា​មធ្យោបាយ​មួយ​ប៉ុណ្ណោះ​។ បុគ្គល​ម្នាក់​មិន​សេរី​ទេ ដរាបណា​ខ្លួនគេ​មិនអាច​មើលឃើញ​ហួស​ខ្លួនឯង មិន​ចាប់អារម្មណ៍​ចំពោះ​អ្វីដែល​នៅ​ព័ទ្ធជុំវិញ​ខ្លួនឯង មិន​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​អ្នកដទៃ​-​ក្រៅ​-​ពី​ខ្លួនឯង​។​

​ដូច្នេះ សមត្ថភាព​ប្រ​ព្រឹ​ត្ដ​ប្រកបដោយ​វិចារណញ្ញាណ សន្មត​ទុកជាមុន​នូវ​ការផ្លាស់ប្ដូរ​ដ៏​ពិបាក​ក្រៃលែង​នៃ​ចំណុច​សំខាន់​របស់​ជីវិត​។ ទោះជា​យ៉ាងណាក៏ដោយ​មិនមាន​សេរីភាព​ណាមួយ សម​នឹង​ហៅ​ឈ្មោះថា​ជា​សេរីភាព​នោះឡើយ​។ ព្រោះ​គ្រប់​អ្វីដែល​មនុស្ស​ម្នាក់​គិតថា​ជា​សេរីភាព​របស់ខ្លួន វា​សុទ្ធតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្វីមួយ​ផ្សេងទៀត​។ ជាក់ស្ដែង​មនុស្ស​មាន​សាសនា មនុស្ស​រស់នៅ​ក្រោម​ដំបូល​ច្បាប់ មនុស្ស​រស់នៅក្នុង​ពិភព​នៃ​ភាវៈ​គំនិត ហេតុនេះ​រាល់​អ្វីដែល​ខ្លួនឯង​គិតថា​ជា​សេរីភាព​របស់ខ្លួន វា​សុទ្ធតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​របស់​ទាំងនោះ​។ លើកលែងតែ​បុគ្គល​នោះ​រស់នៅ​ដោយ​មិន​ចំណុះ​អ្វី​ទាំងអស់​៕


© រក្សាសិទ្ធិដោយ thmeythmey.com