ពីនេះ ពីនោះ
តើ​ពាក្យ​«​ទំនាស់​, ទំនាស់​ក្នុង​ខ្លួន​, ទំនាស់​ក្រៅ​ខ្លួន​» មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
05, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង អក្សរសិល្ប៍ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ទំនាស់​, ទំនាស់​ក្នុង​ខ្លួន​, ទំនាស់​ក្រៅ​ខ្លួន​» ដូចខាងក្រោម​៖



​ពាក្យ «​ទំនាស់​» មានន័យថា ការ​ប្រឈម​គ្នា​រវាង​កម្លាំង​ឬ​សភាវៈ​ពី​ផ្ទុយគ្នា​។ ទំនាស់​បង្កើត​ឲ្យ​ដំណើររឿង​មាន​ភាព​តានតឹង​ឬ​ធូរស្រាល ធ្វើ​ឲ្យ​អ្នកអាន​ជក់ចិត្ត ដិតអារម្មណ៍ រំ​ភើ​ៀ​ប ស​ព្បា​យ រីករាយ រំជួលចិត្ត​។

​ពាក្យ «​ទំនាស់​ក្នុង​ខ្លួន​» មានន័យថា ការ​ប្រឈម​របស់​តួអង្គ​ណា​ម្នាក់​និង​អារម្មណ៍​ចិត្ត​របស់ខ្លួន​ផ្ទាល់​។ ទំនាស់​ក្នុង​ខ្លួន​ច្រើន​កើតមានឡើង​នៅពេល​តួអង្គ​ជួបប្រទះ​នឹង​បញ្ហា​ស្មុគស្មាញ​។

​ពាក្យ «​ទំនាស់​ក្រៅ​ខ្លួន​» មានន័យថា ការប្រឈមមុខ​ដាក់គ្នា​រវាង​តួអង្គ​ណា​ម្នាក់​ជាមួយនឹង​តួអង្គ​ដទៃទៀត ឬ មជ្ឈដ្ឋាន​សង្គម​ខាងក្រៅ​។


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com