ពីនេះ ពីនោះ
តើ​ពាក្យ​«​ទូន្មាន​កថា​» មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
06, Feb 2016 , 2:22 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ទូន្មាន​កថា​» ដូចខាងក្រោម​៖



​ទូន្មាន​កថា មានន័យថា ជា​ឧបទេស​អក្សរសិល្ប៍​មួយ​ប្រភេទ ដែល​កវី អ្នកនិពន្ធ​តាក់តែង​ជា​អត្ថបទ​(​ភាគច្រើន​ជា​ពាក្យកាព្យ​) សម្រាប់​អប់រំ​ណែនាំ​ជនានុជន កុលបុត្រ កុលធីតា ឲ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ មាន​សីលធម៌ គុណធម៌ ក្នុង​ជីវភាព​រស់នៅ​។​ ឧទាហរណ៍​៖ នៅក្នុង​ច្បាប់​ពាក្យចាស់ ច្បាប់ប្រុស​ច្បាប់ស្រី​...​៕



© រក្សាសិទ្ធិដោយ thmeythmey.com