ព័ត៍មានសុខភាព
សុខភាព៖ ប្រើ​ទឹកអប់​ច្រើន​ប៉ះពាល់​ដល់​សុខភាព​ឬ​?
08, Oct 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា នៃ​គ្រោះថ្នាក់​នៃ​ការប្រើ​ទឹកអប់​នោះ​គឺ ប្រតិកម្ម​អា​លែ​ហ្សី​។ ប្រភេទ​នៃ​ប្រតិកម្ម នេះ​មួយចំនួន គឺ​អាចមាន​កម្រិតធ្ងន់​ធ្ង​រ​គួរសម ឬ ថែមទាំង​អាច​អោយស្លាប់​បាន​ទៀតផង​។ ជា​សំណាង អាក្រក់ ភាគច្រើន​នៃ​រោងចក្រ​ផលិត​ទឹកអប់ គឺ​មិនបាន​ធ្វើការ​បង្ហាញ នូវ​សមាសធាតុ នៃ​ធាតុ​ផ្សំ នៅ ក្នុង​ផលិតផល របស់គេ​នៅលើ​ផ្លាកសញ្ញា​នៃ​ដប​ទឹក​ទឹក​នោះទេ​។ ដូច្នេះ អ្នក​អាច​នឹងត្រូវ​ប៉ាន់ស្មាន ថា​តើ សារជាតិ​គីមី​ណាខ្លះ ដែល​ត្រូវបាន​ប្រើ នៅក្នុង​ផលិតផល​ដែល​អ្នក​ជ្រើសរើស ហើយ​ប្រសិនបើ​អ្នក មានប្រតិកម្ម​អា​លែ​ហ្សី​ជាមួយនឹង សារជាតិ​គីមី​,​ឱសថ​បុរាណ ឬ ក្លិន​ផ្កា​ទាំងនេះ នោះ​អ្នក​អាច​នឹង​ស្ថិត នៅក្នុង​សភាព​គ្រោះថ្នាក់ ។​

 
​សមាសធាតុ​ផ្សំ ដែល​មានប្រើ​នៅក្នុង​ទឹកអប់ ក្រៅពី​ក្លិន​ផ្កា រួមមាន​ដូចជា​៖ អាកុល​, camphor, ethanol, benzaldehyde, benzyl alcohol, benzyl acetate, ethyl acetate, linalool  និង limonene ។​
 
​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ ដែលមាន​ជាទូទៅ ចំពោះ​ការប្រើ​ទឹកអប់ រួមមាន​ដូចជា កើតមាន​នូវ​ផល រំខាន​នៅលើ​ស្បែក​, ឡើង​កន្ទួល​រមាស់​, បន្ទាល​ត្រ​អាក​, ត្រអក​, រលាក​ច្រមុះ​,​រលាក​ស្បែក​,​ឈឺក្បាល​, វិលមុខ​,​អស់កម្លាំង​,  ចុះខ្សោយ​នៃ​ការមើលឃើញ​,​រ​ម៉ាស់​ភ្នែក​,​ប្រកាច់ , ក្អក​, កណ្តាស់ និង បញ្ហា​ផ្សេងៗ ដទៃទៀត ដែល​អាច​កម្រ​នឹង​កើតមាន​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com