អត្ថបទពាណិជ្ជកម្ម
ការផ្តល់​រង្វាន់​ជូន​អតិថិជន​របស់ ហាង ភីហ្សា​ដូ​មី​ណូ​ស​ក្នុង​គ​ម្រា​ប់​មួយឆ្នាំ​
09, Feb 2016 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
​ហាង Domino’s Pizza  ផ្តល់រ​ង្វាន់ Iphone 6  និង ឱកាស​ញ៉ាំ​ភី​ហ្សា​មួយឆ្នាំ​ដោយ​ឥតគិតថ្លៃ រួម​នឹង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន​ក្នុង​គម្រប់​ខួប​មួយឆ្នាំ​នៃ​ការបើក​ដំណើរការ​ហាង​​ភី​ហ្សា​ដូ​មី​ណូ​ស​(Domino’s Pizza )​។​

​ក្នុងឱកាស​គម្រប់​ខួប​មួយឆ្នាំ​នៃ​ការបើកទ្វារ​ដំណើរការ​របស់​ហាង Domino’s Pizza  និង​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ ដល់​ហាង​ភី​ហ្សា​ដូ​មី​ណូ​ស​កន្លងមក ហាង​ភី​ហ្សា​ដូ​មី​ណូ​ស បានផ្តល់​រង្វាន់​ជាង​៥០​រង្វាន់​ធំៗ​ដល់​អតិថិជន ដែល​ក្នុងនោះ​រង្វាន់ Iphone 6   និង កូ​ប៉ុង​ញាំ​ភី​ហ្សា​រយៈពេល​មួយឆ្នាំ ជា​រង្វាន់​ធំ​សម្រាប់​កម្ម​វី​ធី​នេះ​។​


​ការចាប់​រង្វាន់​បាន​ប្រព្រឹត្តិ​ធ្វើឡើង​តាំងពី​នៅ​ថ្ងៃទី​១​ខែកុម្ភៈ នៅ​សាខា​ហាង​ភី​ហ្សា​ដូ​មី​ណូ​ស សាខា​បឹង​កេងកង​ស្ថិត​លើផ្លូវ​៥១ កែង​ផ្លូវ​២៨៨​។ ហើយ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​បេក្ខជន​ឈ្នះ​រង្វាន់​មក​ទទួល​រង្វាន់​របស់​ខ្លួន​ជា​ផ្លូវការ​។​

​រង្វាន់​រួមមាន Iphone 6   មួយ​រង្វាន់ គូ​ប៉ុង​ញាំ​ភី​ហ្សា​ពី​ហាង​ដូ​មី​ណូ​រយះពេល​មួយឆ្នាំ​មួយ​រង្វាន់ គូ​ប៉ុង​ញាំ​ភី​ហ្សា​៦​ខែ​ដោយ​ឥតគិតថ្លៃ​២​រង្វាន់ កូកាកូឡា​១០​កេស​៣​រង្វាន់ ធុង​ក្លាស្សេ​ទឹកកក​កូកាកូឡា​១០​រង្វាន់ និង​ការ​បញ្ចុះតម្លៃ​៥០​ភាគរយ​លើ​គ្រប់​ប្រភេទ​ភី​ហ្សា រយៈពេល​៣​ខែ​ជាង​៣០​រង្វាន់​ផ្សេងទៀត​។​


កាន់តែ​ពិសេស ក្រៅពី​ការផ្តល់​រង្វាន់​ជូន​ដល់​អ្នកឈ្នះ​ហើយ​នោះ អតិថិជន​ដែលជា​ភ្ញៀវ​ដែល​អញ្ជើញ​មក​ហាង​ផ្ទាល់ អាច​នឹងមាន​ឱកាស​លេង ល្បែង​កម្សាន្ត ជាច្រើន ដែល​រៀបចំ​ដោយ​ក្រុម​បុគ្គលិក Domino’s Pizza ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ទៀត​នៅក្នុង​ហាង​ផ្ទាល់​តែម្តង​។

Domino’s Pizza គឺជា​ម៉ាក ឬ​យីហោ​ភី​ហ្សា​ល្បីឈ្មោះ​លំដាប់​ពិភពលោក ដែលមាន​ដើមកំណើត​ដំបូងបង្អស់​ក្នុង​សហរដ្ឋអាមេរិក និង​មាន​អាយុកាល​ប្រមាណ​៥០​ឆ្នាំ ហើយ​បច្ចុប្បន្ន​បាននិងកំពុង​ពង្រីក​សាខា​របស់ខ្លួន ​តាមរយៈ​ការលក់ Franchise (​ផ្ដល់​សិទ្ធិ​បើក​អាជីវកម្ម​បន្ត​) ទៅ​ឲ្យ​ប្រទេស​ប្រមាណ ៧៥​នៅ​ជុំវិញ​ពិភពលោក។ ​រហូតមកទល់​ពេលនេះ ហាង Domino’s Pizza​ បាន​ពង្រីក​ហាង​បាន​ដល់​ទៅ​៤​ហាង​ក្នុង​រយៈ​ត្រឹម​ពេល​មួយឆ្នាំ​នេះ​។ ការរីកលូតលាស់​បាន​លឿន​យ៉ាងនេះ ក៏​ដោយសារតែ​មានការ​ជួយ​គាំទ្រ​ពី​អតិថិជន​របស់ Domino’s Pizza​កន្លងមក​។​


Domino’s Pizza  ឆ្ងាញ់​ទាំង​រសជាតិ និង​រហ័ស​ទាន់​ចិត្ត​ទាំង​សេវាកម្ម ពោលគឺ​សម្រាប់​អ្នក​ដែល​រង់ចាំ​ទិញ​នៅក្នុង​ហាង​ផ្ទាល់ ចំណាយពេល​ត្រឹមតែ ១៥-២០​នាទី​ប៉ុណ្ណោះ ហើយ​អតិថិជន​អាច​មើល​ពី​របៀប​ធ្វើ Pizza ដោយផ្ទាល់​ពី​ចុងភៅ​ជំនាញ ឯ​អតិថិជន​ដែល​បញ្ជា​ទិញ​តាម​ផ្ទះ​វិញ សេវា​ដឹកជញ្ជូន​ត្រឹមតែ​៣០​នាទី​ ឬ​លើស​នេះ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ដើម្បី​ធានា​គុណភាព​នៃ​រសជាតិ បើ​សេវា​ដឹកជញ្ជូន​លើសពី​ពេលវេលា​ដែល​បានកំណត់​នេះ អតិថិជន​នឹង​ទទួលបាន Pizza នោះ​ដោយ​មិន​គិត​ប្រាក់​។ ម្យ៉ាងទៀត អតិថិជន​អាច​ទូរ​សព្ទ​ទៅ​កុម្ម៉ង់​ទិញ​ដោយ​មិន​គិតថ្លៃ​សេ​វវា​ទូរសព្ទ​ដំបូង​គេ​ ក្នុងប្រទេស​យើង​ផងដែរ​គឺ​លេខ 18-00-20-20 ។​


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com