ជាតិ
ចូលឆ្នាំ​ចិន​៖ នៅ​វត្តភ្នំ​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ និមន្ត​បិណ្ឌបាត​
09, Feb 2016 , 11:58 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃ​ពិធី​សែន​ចិន ពលរដ្ឋ​ខ្មែរ​កាត់​ចិន និង​ជនជាតិ​ចិន បាននាំគ្នា​ទៅធ្វើ​ពិធីសែនព្រេន នៅ​រមណី​ដ្ឋា​ន​វត្តភ្នំ​នៅ វិហារ​ចិន​ឈ្មោះ​«​លោកតា​ព្រះ​ចៅ​» ឬ​ពលរដ្ឋ​តែង​ហៅថា «​វិហារ​ខ្លាស​» ដែល​ស្ថិតនៅ​ខាងជើង​ក្បែ​រ​វិហារ​វត្តភ្នំ​។ ដោយឡែក នៅ​ខាងក្រោម ផ្លូវ​ឡើងទៅ​លើ​វត្តភ្នំ មាន​ព្រះសង្ឃ​ជាង​៥០​អង្គ បាន​និមន្ត​បិណ្ឌបាត ដោយមាន​ពុទ្ធបរិស័ទ​ជា​ខ្មែរ​កាត់​ចិន​ជាច្រើន បានដាក់​បច្ច័យ ផ្លែឈើ និង​នំចំណី​ជាច្រើន​ទៀត​។



​លោក អ៊ុក ប៊ុណ្ណា ជា​នគរបាល​ប្រចាំ​ការរៀបចំ​សន្តិសុខ​នៅ​រមណី​ដ្ឋា​ន​វត្តភ្នំ បាន​ប្រាប់​គេហទំព័រ​ថ្មីៗ ថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ព្រះសង្ឃ​ដែល​គង់នៅ​វត្ត ក្នុង​រាជធានី​ភ្នំពេញ បានមក​និមន្ត​បិណ្ឌបាត​នៅ​វត្តភ្នំ​។ លោក​បន្តថា ការ​និមន្ត​បិណ្ឌបាត​របស់​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន គឺ​មិនមាន​អ្វី​ខុស​នោះទេ​។ លោក​បញ្ជាក់ថា​យ៉ាង​ដូច្នេះ​៖ «​ចិន​ក៏​កាន់​ព្រះពុទ្ធសាសនា​ដែរ ដូច្នេះ ជនជាតិ​ចិន និង​ខ្មែរ​កាត់​ចិន ពួកគេ​មក​ធ្វើបុណ្យ​ដាក់​បាត ជាមួយ​ព្រះសង្ឃ គឺជា​រឿង​សម​ហេតុ​សម​ផល​»​។ លោក​បន្តថា​៖ «​មិនមាន​ការរៀបចំ​ឲ្យ​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​នៅទីនេះ​នោះទេ ប៉ុន្តែ ព្រះសង្ឃ​បាន​និមន្ត​មក​បិណ្ឌបាត​ដោយ​ស្ម័គ្រចិត្ត ដើម្បី​បាន​បច្ច័យ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​»​។

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ដូចខាងក្រោម​៖
















Tag:
 ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com