អត្ថបទពាណិជ្ជកម្ម
ទឹកប្រាក់​៤​ម៉ឺន​ដុល្លារ​ពី Cellcard ធ្វើឱ្យ​អតិថិជន​នៅ​ខេត្តព្រៃវែង​មាន​ជីវភាព​កាន់តែ​ប្រសើរ​
09, Feb 2016 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាមួយនិង​រង្វាន់​ទឹកប្រាក់​៤​ម៉ឺន​ដុល្លារ​ពី សែ​ល​កាត​បានធ្វើឱ្យ​អតិថិជន​ម្នាក់​កាន់តែ​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។ លោក ស៊ឹម ឡី  ដែលមាន​មុខរបរ​ជា​កសិករ បាន​ថ្លែង​នៅ​ថ្ងៃ​ប្រគល់​រង្វាន់​នេះ​ថា​លោក​ពិត​ជាមាន​អារម្មណ៍​ទុន​ដៃ​ទុន​ជើង រក​ធ្វើ​អ្វី​ក៏​មិនកើត​នៅពេលដែល​ទទួលដំណឹង​ដោយ​មិន​នឹកស្មានថា​ខ្លួន​មានសំណាង​បានឈ្នះ​រង្វាន់​ទឹកប្រាក់​៤​ម៉ឺន​ដុល្លារ​ពី​សែ​ល​កាត​នោះទេ​។ លោក​ក៏បាន​បន្ថែមទៀតថា​ទឹកប្រាក់​មួយចំនួន​ដែល​ធំ​បានឈ្នះ​ពី​ក្រុមហ៊ុន​Cellcard ក្នុង​កម្មវិធី​”​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​”  រូបលោក​និង​យកទៅ​ទិញ​ដី​បន្ថែម​ដើម្បី​ធ្វើ​កសិកម្ម​និង​សល់​មួយចំនួនទៀត​ទុក​សម្រាប់​ផ្គត់ផ្គង់​ទៅដល់​ជីវភាព​គ្រួសារ​របស់លោក​។

ជាមួយនិង​រង្វាន់​ដែល​ខ្ញុំ​ទទួលបាន​ដោយ​មិន​មានការ​ព្រៀងទុក ដោយ​គ្រាន់​ខ្ញុំ​ចុច​ផ្ញើ​សារ​ទៅកាន់​ក្រុមហ៊ុន​សែ​ល​កាត ធ្វើ​ឲ្យ​ខ្ញុំ​មាន​លុយ​ដ៏​ច្រើន ដែល​មិន​នឹកស្មាន​ដល់​ទាល់តែសោះ ។ លោក​បាន​បន្តថា ដើម្បី​ទទួលបាន​ឱកាស ឈ្នះ​រង្វាន់​ពី កម្មវិធី “​ឈ្នះ​១​ម៉ឺន​ដុល្លារ រៀងរាល់ថ្ងៃ​” ដូច​រូបខ្ញុំ សូម​អតិថិជន សែ​ល​កាត​ទាំងអស់ គ្រាន់តែ​ហៅ​ទូរស័ព្ទ​ទៅកាន់ លេខ ៨៨៨៨ ឬ​ផ្ញើ​សារ​ដោយ​សរសេរ អក្សរ ១០k ទៅកាន់​លេខ ៨៨៨៨ ឱ្យបាន​មុន​ម៉ោង ៤​ល្ងាច នឹង​ទទួលបាន​លេខ កូដ​៧​ខ្ទង់ ដើម្បី​ចាប់​រង្វាន់​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com