អត្ថបទពាណិជ្ជកម្ម
​រីករាយ​ទិវា​បុណ្យ​នៃ​សេចក្ដីស្រលាញ់​
10, Feb 2016 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​រៀងរាល់ឆ្នាំ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ មនុស្ស​គ្រប់គ្នា​តែងតែ​ជូនអំណោយ​ទៅកាន់​ឪពុកម្តាយ មិត្តភក្តិ ក៏ដូចជា​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ដែល​ខ្លួន​មាន​ចំពោះ​គ្នា​។​

​សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់​តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ Kids City នឹងធ្វើ​ការរៀបចំ​កម្ម​វិធី​មួយ សម្រាប់​លោកអ្នក​ធ្វើការ​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​ជូន​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ។

​លោកអ្នក​អាច​រីករាយ​ជាមួយនិង​ការសរសេរ​សារ​បិទ​លើ​ដើមឈើ​នៃ​ក្តី​ស្រឡាញ់​ដែល​ត្រូវបាន​រៀបចំ​តុបតែង និង​រចនា​ឡើងជា​ពិសេស​នៅ​ជាន់​ផ្ទាល់​ដី ដើម្បីឱ្យ​លោកអ្នក​សរសេរ​ពី​បំណងប្រាថ្នា​ឬ អារម្មណ៍​របស់​អ្នក ដោយ​បន្ថែម​ឈ្មោះ​ឬ​ហត្ថលេខា​រួច​បិទ​ភ្ជាប់​វា​នៅលើ​ដើមឈើ​ដ៏​ពិសេស​នោះ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកអ្នក​ក៏​អាចមាន​ឱកាស​ថតរូប​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ ទន្ទឹម​និង​គ្នា​នេះ​ផងដែរ សូម​ចុច​Like ទំព័រ Facebook របស់ Kids City ដើម្បី​ទទួលបាន​រូបថត​ដ៏​ស្រស់ ស្អាត​របស់​អ្នក​។ អ្វីដែល​រឹតតែ​ពិសេស​សម្រាប់​កម្មវិធី​មួយ​នេះ​គឺ ការតាំងពិព័រណ៍​វិទ្យា​សាស្ត្រ​ដែល​ធ្វើ ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ដែល​នឹងត្រូវ​ដាក់​បង្ហាញ​នៅ​ជាន់​ផ្ទាល់​ដី​តែម្ដង​។

​កុំ​ភ្លេច​ណា​! ចូលរួម​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​មនុស្ស​ជាទី​ស្រាញ់​ទាំងអស់គ្នា​!!!

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​សាកសួរ​តាមរយៈ​ទូរ​សព្ទ័​លេខ : ០២៣ ២២០ ០៨៨ ឫ្ ០៧៨ ៩១៩ ៨៨៨

Facebook: Kids City Asia
​អាស័យដ្ឋាន :  ១៦២A ( ក្បែរ​អគារ ៤២​ជាន់ ) មហាវិថី​ព្រះសីហនុ ភ្នំពេញ​


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com