អត្ថបទពាណិជ្ជកម្ម
រីករាយ​ជាមួយ​កម្មវិធី​ផ្តល់ជូន​ដ៏​អស្ចារ្យ​ពី​ផាក​កាហ្វេ​ផ្សារកណ្តាល​
10, Feb 2016 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អបអរ​សារ​ទរ​ជាមួយ​ខួប​៣​ឆ្នាំ​របស់​ផាក​កាហ្វេ​សាខា​ផ្សារកណ្តាល  និង​ដើម្បី​ជាការ​តបស្នង​ការគាំទ្រ​របស់​អតិថិជន​មកលើ​សាខា​មួយ​នេះ ជា​សាខា​ទី​ប្រាំ មួយ​ក្នុងចំណោម​សាខា​ទាំង​ប្រាំពីរ​របស់​ក្រុមហ៊ុន​ផាក​កាហ្វេ ហ្វ៊ូ​ដ អេ​ន បេ​វើ​រី​ច​។ ពី​ផាក​កាហ្វេ​សាខា​ផ្សារកណ្តាល មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​សម្រាប់​អតិថិជន​ដែល​អញ្ជើញ​ទៅកាន់​សាខា​នេះ គឺ​ការផ្តល់ជូន​កាហ្វេ​ភ្នំពេញ​គ្រប់​រសជាតិ​ក្នុងតម្លៃ​ត្រឹមតែ ២០០០​រៀល ឬ $ 0.50 តែប៉ុណ្ណោះ ការផ្តល់ជូន​នេះ​គឺមាន​រហូតដល់​ចុងខែ​មិនា​ឆ្នាំ​២០១៦​នេះ ។

​គួរបញ្ជាក់​ផងដែរ​ថា​សាខា​ផាក​កាហ្វេ​ផ្សារកណ្តាល​មាន​បរិយាកាស​ល្អ កន្លែង​អង្គុយ​មាន​ផាក​សុខភាព មាន​ម៉ាស៊ីនត្រជាក់ ការផ្តល់ជូន WIFI ល្បឿន​លឿន ដែល​អាច​ផ្តល់ជូន​លោកអ្នក​គួរ​ជាទី​ពេញចិត្ត ជាមួយ​បុគ្គលិក​មាន​ស្នាមញញឹម រួសរាយ ចាំ​ទទួល​លោកអ្នក​គ្រប់ពេលវេលា ។​

​សាខា​ផាក​កាហ្វេ​ផ្សារកណ្តាល​មាន​អាស័យដ្ឋាន​អាគារ​លេខ ៩៩ ផ្លូវ​លេខ ១៣៦ កែង​ផ្លូវ​លេខ​១៣ គឺ​ស្ថិតនៅ​ខាងជើង​ផ្សារ កណ្តាល ចំងាយ​ប្រហែល​៥០​ម៉ែត ទល់មុខ Smile Mart ។ក្រៅពី​ប្រូ​ម៉ូ​សិន​ខាងលើនេះ ផាក​កាហ្វេ​សាខា​ផ្សារកណ្តាល​គឺមាន​ម្ហូបអាហារ​ឈ្ងុយឆ្ងាញ់​ផ្សេងៗ​ទៀត មានដូចជា​៖ គុយទាវ​ភ្នំពេញ​ពិសេស មី​ប៉ា​ហ៊ី​ពិសេស បាយ​ឡុកឡាក់ បាយ​ឆាកា​ពិ សាំង​វេច​ក្លិប ជាមួយ​ភេសជ្ជៈ​សម្រាប់​សុខភាព ទឹក​ផ្លែឈើ​ស្រស់ៗ កាហ្វេ​ភ្នំពេញ ដែលមាន​ក្លិន​ឈ្ងុយ​ប្រហើរ និង​មាន​រសជាតិ​ឆ្ងាញ់ ៕








( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com