អត្ថបទពាណិជ្ជកម្ម
ការស្រាវជ្រាវ​រួម​លើ​ប្រធានបទ យុទ្ធសាស្ត្រ​រដ្ឋ​ជា​ស្ពាន​ត​ភ្ជាប់​
12, Feb 2016 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ព្រឹក​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦ សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​សកល​វិទ្យាល័យ​កូរ៉េ បានរៀបចំ​សន្និសីទ​អន្តរជាតិ ស្តីអំពី គម្រោង​ស្រាវជ្រាវ​រួម​លើ​ប្រធានបទ យុទ្ធសាស្ត្រ​រដ្ឋ​ជា​ស្ពាន​ត​ភា្ជ​ប់​Bridging State Statergy ( BSS ) នៅ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ដើម្បី​ធ្វើការ​ចែករំលែក និង​ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ជូន​ដល់​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ​ដល់​ការបង្កើត​គោលនយោបាយ​និង​ការស្រាវជ្រាវ សហគម៍​អ្នកស្រាវជ្រាវ​និង​អប់រំ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។ គម្រោង​ស្រាវជ្រាវ​រួម យុទ្ធសាស្ត្រ​រដ្ឋ​ជា​ស្ពាន​ត​ភា្ជ​ប់ មាន​គោលបំណង​សិក្សា​ស្រាវជ្រាវ​ដោយ​ផ្តោតលើ​ការផ្តួចផ្តើម​គំនិត យុទ្ធសាស្ត្រ ចក្ខុវិស័យ ព្រមទាំង​គោលនយោបាយ ដែល​ជម្រុញ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​វប្បធម៌​នៅក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ការបង្កើត​សហគម៍​សេដ្ឋកិច្ច​អាស៊ាន​។ គម្រោង​ស្រាវជ្រាវ​រួម​នេះ​មាន ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​កូរ៉េ​ហៅ​កាត់​ថា KOICA និង​សហការ​គាំទ្រ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា UYFC និង​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ CARD ។

​នៅក្នុង​ស​ន្នី​សីទ​អន្តរជាតិ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី ពី​សំណាក់ ឯកឧត្តម Won-Jin Kim ឯកអគ្គរដ្ឋទូត​នៃ​សារ​ធារ​ណ​រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា  ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈ​អចិ​ន្ត្រៃ​គណៈកម្មាធិការ​កណ្តា​លស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សកល​វិទ្យាល័យ ពុទ្ធិ​សាស្ត្រ ឯកឧត្តម​បណ្ឌិត សុខ ស៊ីឡូ អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទនិង​លោកស្រី Hyang-Rye Song នាយិកា​រង​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ ព្រមទាំង​មានការ​ចូលរួម​ជា​កិត្តិយស ពី​ក្រុម​អ្នកស្រាវជ្រាវ សាស្ត្រ​ចា​រ្យ ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​នានា​។​


​សូម​បញ្ជក់​ថា គម្រោង​ស្រាវជ្រាវ​រួម យុទ្ធសាស្ត្រ​រដ្ឋ​ជា​ស្ពាន​ត​ភា្ជ​ប់ នេះ បានចាប់ផ្តើម​តាំងពី​ខែមេសា ឆ្នាំ ២០១៥ ដោយ​ផ្តល់ឱកាស​ស្រាវជ្រាវ ដល់​ក្រុម​អ្នកស្រាវជ្រាវ​កម្ពុជា ដើម្បី​ពង្រឹង​និង ពង្រីក​សមត្ថភាព​ស្រាវជ្រាវ​របស់ខ្លួន និង​ដើម្បី​ចូលរួម​ផលិត​ឯកសារ​មូលដ្ឋាន​សម្រាប់​គាំទ្រ​ដល់​ការបង្កើត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ គម្រោង​ស្រាវជ្រាវ​មួយ​នេះ​បាន​ផ្តោតលើ​ការសិក្សា​ក្នុង​តំបន់​មួយចំនួន​ដោយ​ត​ភ្ជាប់​ពី​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្ត​សៀម​រាម ដែលជា​តំបន់​យុទ្ធសាស្ត្រ​ស្នូល​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​និង​អាចធ្វើឱ្យ​កម្ពុជា​ដើរតួនាទី​ជា​ស្ពាន​ត​ភ្ជាប់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ គម្រោង​ស្រាវជ្រាវ​មួយ​នេះ​បាន​ផ្តោតលើ​ការវិភាគ​កត្តា​ភូមិសាស្ត្រ​សេដ្ឋកិច្ច ការបង្កើត​រចនាសម្ព័ន្ធ​ICT ឧស្សាហូបនីយកម្ម  ទេសចរណ៍ និង​វប្បធម៌ ដែល​ធ្វើឡើង​ដោយ​ការ​សហការគ្នា រវាង​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​កូរ៉េ និង​ជនជាតិខ្មែរ ។​
( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com