ព័ត៍មានសុខភាព
​សុខភាព៖ ញ៉ាំ​យឺតៗ​ក៏​អាចជួយ​សម្រក​ទម្ងន់​បានដែរ​មែន​ទេ​?
29, Sep 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​ភាគច្រើន​គឺ​ញ៉ាំ​អាហារ​លឿន​ណាស់ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​អាហារ​យឺតៗ​ប្រហែលជា​វិធីសាស្ត្រ​សម្រក​ទម្ងន់​ដ៏​ឆ្លាត​វៃ​មួយ​? ការសិក្សា​បានឱ្យដឹងថា ការ​ញ៉ាំ​អាហារ​យឺតៗ​អាចជួយ​អ្នកមាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត និង​សម្រក​ទម្ងន់​បាន​។​



​ការ​ញ៉ាំ​អាហារ​លឿនៗ​ប្រហែលជា​នាំឱ្យ​ញ៉ាំ​កាន់តែច្រើន នេះ​ដោយសារតែ​ខួរក្បាល​មិនមាន​ពេល​វ​លេលា​គ្រប់គ្រាន់​ដើម្បី​ទទួល​សញ្ញា​អំពី​ភាពឆ្អែត​នោះទេ​។​

​ក្រៅពីនេះ ការ​ញ៉ាំ​យឺតៗ​ត្រូវបាន​គេ​ស្គាល់​ថា អាច​បន្ថយ​ចំនួន​អាហារ​ដែល​អ្នក​ញ៉ាំ​បាន​ទៀត​។ នេះ​ដោយសារតែ​វា​បង្កើន​ចំនួន​អ័រម៉ូន​ប្រឆាំង​ការ​ឃ្លាន​អាហារ​។​

​តាម​ការសិក្សា​ទៅលើ​អ្នក​ជំ​ទឹកនោមផ្អែម​ដែល​ធាត់​ជ្រុល​បានឱ្យដឹងថា ការបន្ថយ​ល្បឿន​នៃ​ការ​ញ៉ាំ​នឹង​បង្កើន​ភាព​រីករាយ​រប​ស់​ពួកគេ ព្រមទាំង​ឆាប់​ឆ្អែត​ទៀត​។​

​ការសិក្សា​ផ្សេងទៀត​ដែល​ធ្វើ​លើ​មនុស្ស​វ័យក្មេង​ហើយ​ទៀត​ដែលមាន​អាយុ​ពី ៩ ទៅ​១០​ឆ្នាំ​បានឱ្យដឹងថា កាលណា​ពួកគេ​មាន​ចំនួន​អ័រម៉ូន​ឆ្អែត​កាន់តែច្រើន​នៅ​គឺ​ពួកគេ​ញ៉ាំ​អាហារ​កាន់តែ​យឺត​។ ដូច្នេះ​សរុបមក ការ​ញ៉ាំ​អាហារ​យឺតៗ​ពិតជា​ជួយ​សម្រក​ទម្ងន់​បាន​មែន ព្រោះ​អ្នក​មិនអាច​ញ៉ាំ​ច្រើន​ដូច​កាលពីមុន​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com