អត្ថបទពាណិជ្ជកម្ម
ពិភពលោកភ្ញាក់ផ្អើលជាមួយនិងល្បឿនរបស់ JAGUAR F-TYPE SVR ដល់ទៅជាង ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង
× រថយន្ត Jaguar F-TYPE SVR ល្បឿនលឿនរហូតដល់ ២០០ម៉ាយក្នុងមួយម៉ោង (ជាង ៣០០ គីឡូម៉ែត្រ) កម្លាំងខ្លាំងប្រភេទថ្មីនឹងបង្ហាញវត្តមានដំបូងបង្អស់លើឆាកអន្តរជាតិពិភពលោក នៅក្នុងកម្មវិធីតាំងពិពណ៌រថយន្តនៅ ទីក្រុងហ្សឺណែវ (Geneva Motor Show) ហើយនឹងចេញលក់នៅក្នុងរដូវក្តៅឆ្នាំ ២០១៦។
សមត្ថភាព ២០០ម៉ាយក្នុងមួយម៉ោង Jaguar F-TYPE SVR ប្រភេទថ្មីនេះ គឺជារថយន្តបែប Jaguar SVR ដំបូងគេបង្អស់ ដែលផលិតឡើងតាមក្បួនខ្នាតរថយន្តស្ព័រ កៅអី២ ធ្វើចេញពីអាលុយមីញ៉ូម ផ្តល់នូវសក្តានុពលខ្ពស់ ស្របនិងការធានាបាននូវគុណតម្លៃនៃការប្រើប្រាស់ប្រចាំថ្ងៃ។
កាន់តែស្រាល កាន់តែលឿន កាន់តែខ្លាំង Jaguar F-TYPE SVR នេះផ្តល់នូវសក្តានុពលភាពខ្ពស់ជូនអ្នកបើកបរ រួមជាមួយនូវផាសុខភាព និងបុគ្គលិកលក្ខណៈពិសេសរបស់រថយន្ត Jaguar ទាំងឡាយ ។
លោក John Edwards នាយកគ្រប់គ្រងអង្គភាព Jaguar Land Rover Special Operations បានមានប្រសាសន៍ថា Jaguar F-TYPE SVR ប្រភេទថ្មីគឺជាផលិតផលស៊េរីថ្មីនិងដំបូងគេបង្អស់របស់ Jaguar ដែលត្រូវបានផលិតឡើងយ៉ាងពិសេសនៃក្រុមប្រតិបត្តិការពិសេសរបស់ក្រុមហ៊ុន ហើយនិងទទួលបានអត្ថប្រយោជន៍គ្រប់យ៉ាងដែលក្រុមប្រតិបត្តិការពិសេសបានពិសោធយល់ដឹងអំពី វិស្វកម្មជាក់លាក់នៃគ្រឿងម៉ាស៊ីន ចលនាបទ និង ការរចនាម៉ូត។ ក្រុមហ៊ុនក៏បានផលិតនូវម៉ូដែលបើកដំបូលសំរាប់ផ្តល់ជូនអ្នកបើកបរទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ទទួលយកនូវសំឡេងកក្រើករបស់ប្រព័ន្ធបំពង់ស៊ីម៉ាំងធ្វើពីទីតាញ៉ូមដ៏ថ្មីសន្លាង (titanium exhaust system)។
រថយន្ត Jaguar និង Land Rover ត្រូវបាននាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន RMA Cambodia។ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនមួយបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈផ្គត់ផ្គង់គ្រឿងចក្រ ថាមពលអគ្គិសនី និងសេវាកម្មដឹកជញ្ជូន ដែលតម្រូវការចាំបាំសម្រាប់សាងសង់ និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធតាំងពីឆ្នាំ១៩៩២។ សព្វថ្ងៃក្រុមហ៊ុន បានពង្រីកសេវាកម្មរបស់ខ្លួនតាមរយៈផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ដូចជារថយន្ត (Ford, Jaguar, Land Rover, Range Rover) គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ (John Deere, JCB, Mitsubishi Fuso) សេវាហិរញ្ញប្បទាន ជួលរថយន្ត (AVIS) សម្ភារៈសម្រាប់ឃ្លាំង និងសេវាចំណីរអាហារ (EFG) និងផ្តល់ការងារដល់ប្រជាជនកម្ពុជាប្រមាណជា ២០០០ នាក់។
ទំនាក់ទំនងព័ត៌មានបន្ថែមៈ
អគារតាំងលក់រថយន្តៈ #264A មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងៈ +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com Facebook: Jaguar Cambodia
landrovercambodia.com Facebook: Land Rover Cambodia
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com