ពីនេះ ពីនោះ
សំបក​ជ័រ​បាញ់​, ជ័រឆក់ បងប្អូន​ខ្មែរលើ យកទៅ​ធ្វើ​សំលៀកបំពាក់​
05, Mar 2016 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
សណ្ឋាន​រុក្ខជាតិ​៖ ដើម​ជ័រ​បាញ់ គឺជា​ដើមឈើ​ម្យ៉ាង​ដែលមាន​សំបក ស រលើប កម្ពស់ ២​ទៅ​២០​ម៉ែត ដុះ​ក្នុង​ព្រៃធំ ឬ​ព្រៃស្រោង​នៃ​ប្រទេស​ជ្វា និង​ឥណ្ឌូចិន​។



​អត្ថប្រយោជន៍​រុក្ខជាតិ​នេះ​៖ សំបក​ជ័រ​បាញ់ បងប្អូន​ខ្មែរលើ យកទៅ​ធ្វើ​សំលៀកបំពាក់​បាន​។ ចំណែក​ជ័រ​របស់​រុក្ខជាតិ​នេះ គេ​ប្រើ​សម្រាប់​លាប​ក្បាល​ព្រួញ ដើម្បី​បាញ់​សត្វ​ធំៗ ដូចជា​ខ្លាំ ដំរី ។​ល​។ នៅ​ឥណ្ឌូចិន គេ​ច្រើន​យក​ជ័រ​របស់​លាយ​វត្ថុ​ជាច្រើន ដូចជា​ម្ទេស ម្រេច រំដេង ខ្ទឹមស ដើម្បី​សម្លាបសត្វ​មួយចំនួន​ដែល​ចូលចិត្ត​ស៊ី​របស់​ទាំងនេះ​។ ពួក​ជ្វា គេ​និយម​បាញ់​សត្វ​ជារឿយៗ ដោយ​ប្រើ​ជ័រ​នេះ​។ ជ័រ​នេះ​ពេល​ផឹក​ឥត​ធ្វើ​ឲ្យ​ពុល​ទេ តែបើ​គេ​ចាក់​ចូល​ឈាម​គឺ​ធ្វើ​ឲ្យ​ស្លាប​ភ្លាមៗ​៕

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]



© រក្សាសិទ្ធិដោយ thmeythmey.com