ពីនេះ ពីនោះ
តើ​ពាក្យ​«​សូរ​មុខ​ក្រអូម និង សូរ​រនាំង​ក្រអូម​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
06, Mar 2016 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សូរ​មុខ​ក្រអូម និង សូរ​រនាំង​ក្រអូម​» ដូចខាងក្រោម​៖
​សូរ​មុខ​ក្រអូម មានន័យថា ជា​សូរ​ព្យញ្ជនៈ​ដែលមាន​ទីប​ន្លឺ​នៅមុខ​ក្រអូម គឺ​ខ្នង​អណ្ដាត​ទល់​និង​ផ្នែក​នៃ​គុហា​មាត់​ដែល​ស្ថិត​នៅមុខ​ក្រអូម​។​



​សូរ​រនាំង​ក្រអូម មានន័យថា ជា​សូរ​ព្យញ្ជនៈ​ដែលមាន​ទីប​ន្លឺ​នៅត្រង់​រនាំង​ក្រអូម​គឺ​អណ្ដាត​ក្រោយ​ទល់​និង​រនាំង​ក្រអូម​។​



© រក្សាសិទ្ធិដោយ thmeythmey.com