ពីនេះ ពីនោះ
សំដីពីរោះ​នាំ​ឲ្យ​គ្រួសារ​រីករាយ​?
06, Mar 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​មួយចំនួន មិនមាន​តម្លៃ សម្រាប់​អ្នក​លើក​យកមក​ពិភាក្សាគ្នា​នោះទេ ប៉ុន្តែ ជាការ​ពិត ជីវិត​គូ ត្រូវការ​បង្ហាញ​មតិយោបល់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​ បើសិនជា​អ្នក តែងតែ​រករឿង នៅពេល​ស្វាមី​របស់​អ្នក ភ្លេច​បិទ​ភ្លើង ក្រោយពេល​ចេញពី​បន្ទប់ទឹក​រួច​នោះ វា​ល្មម​ដល់ពេល ឈប់​ស្រែក​ដាក់​ប្តី​ទៀតហើយ ពីព្រោះ វា​ជា​រឿង​ធម្មតាៗ នោះទេ ហើយក៏​មិនធំ​ដុំ​ដែរ​។ ពេល​មានរឿង​ចាំបាច់ ឬ​មាន​បញ្ហា​ធំ​ណាមួយ​កើតឡើង ច្បាស់​ណាស់ ប្តី​របស់​អ្នក​លែង​សូវ​ស្តាប់​អ្នក​ទៀតហើយ​។​



​ការ​ជេរ ឬ​ស្រែក​លឺៗ អាច​នឹង​បំផ្លាញ​ជីវិត​គូ​របស់​អ្នក​។ ការនិយាយ​មិន​ពិ​រោះ​ពិសារ ក៏​ជា​ដើមចម​នៃ​បញ្ហា​ដែរ​។ ឧទាហរណ៍ ពេល​ប្តី​ធ្វើ​បែក​ចាន តើ​អ្នកនឹង​និយាយថា​ម៉េច​? “​យ៉ាប់​ណាស់​! ធ្វើ​បែក​ទៀតហើយ​! ចេញទៅ ចាំ​ខ្ញុំ​ធ្វើ​”​។ អ្នក​មិនគួរ​និយាយ​បែបនេះ​ទេ ហើយ​អ្នក​គួរតែ​នៅ​ឲ្យ​ស្ងៀម ទុក​ឲ្យ​គាត់​រើស និង​បោស​វា​ដោយ​ខ្លួនឯង​ទៅ ហើយ​បំភ្លេចចោល​ទៅ គិតថា គ្មាន​រឿង​អី​កើត​ឡើងទៅ​ចុះ ពីព្រោះ វា​ជា​រឿង​តូច​ណាស់ ហើយ​គ្មាន​តម្លៃ​អ្វី ដែល​អ្នក​ត្រូវ​លើកយក​វា​មក​និយាយ​នោះទេ​។​

​ចៀសវាង​ការនិយាយ​ណែនាំ ឬ​រិះគន់​ប្តី​របស់​អ្នក​។ អ្នក​ត្រូវ​ចងចាំ​ថា មនុស្ស​មិនអាច​គ្រប់​ដប់​នោះទេ ហើយ​អ្នក​ក៏​អញ្ចឹង​ដែរ​។ ពេលដែល​អ្នក​រិះគន់ ឬ​ស្តី​ឲ្យ​ដៃគូ​របស់​អ្នក ច្បាស់​ណាស់ គេ​ក៏​នឹងធ្វើ​អញ្ចឹង ដាក់​អ្នក​វិញ​ដែរ​។​

​អ្នក​គួរតែ​សរសើរ​ពី​ចំណុច​ល្អ ដែល​ប្តី​របស់​អ្នក​បានធ្វើ ចំពោះ​គ្រួសារ និង​ចំពោះ​អ្នក ជាជាង​ចាប់កំហុស​តិចតួច ដែល​គាត់​បានធ្វើ ហើយ​វា​នឹងធ្វើ​ឲ្យ​គាត់​សប្បាយចិត្ត និង​ស្រឡាញ់​អ្នក​កាន់តែខ្លាំង​៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com