ពីនេះ ពីនោះ
តើ​ពាក្យ​«​សូរ​ធ្មេញ​/ ទន្តជៈ​, សូរ​បបូរមាត់​/​ឱស្ឋ​ជៈ​, សូរ​ផ្ទុះ​/​សូរ​សន្ទះ​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ ?
07, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សូរ​ធ្មេញ​/ ទន្តជៈ​, សូរ​បបូរមាត់​/​ឱស្ឋ​ជៈ​, សូរ​ផ្ទុះ​/​សូរ​សន្ទះ​» ដូចខាងក្រោម​៖



​សូរ​ធ្មេញ​/ ទន្តជៈ មានន័យថា ជា​សូរ​ព្យញ្ជនៈ ដែលមាន​ទី​បន្លឺ​នៅត្រង់​ធ្មេញ គឺ​ចុង​អណ្ដាត​ទល់នឹង​ធ្មេញ​។

​សូរ​បបូរមាត់​/​ឱស្ឋ​ជៈ មានន័យថា ជា​សូរ​ព្យញ្ជនៈ​ដែលមាន​ទីប​ន្លឺ​នៅ​បបូរមាត់​គឺ​បបូរមាត់​លើ​និង​បបូរមាត់​ក្រោម​ប៉ះគ្នា​។​

​សូរ​ផ្ទុះ​/​សូរ​សន្ទះ មានន័យថា ជា​សូរ​ព្យញ្ជនៈ​ដែល​បន្លឺឡើង ដោយមាន​ដំណើរ​ខ្យល់​ចេញពី​សួត​មក​ប៉ះ​ខ្លាំង​នឹង​គ្រឿង​ប្រដាប់​បន្លឺសំឡេង បណ្ដាល​ឲ្យ​មានប​ន្ទុះ​។ ព្យញ្ជនៈ​សូរ​ផ្ទុះ ឬ​សូរ​ស្ទះ ជា​ព្យញ្ជនៈ​ដែលមាន​រង្វះ​ខ្យល់​កម្រិត​សូន្យ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com