អន្តរជាតិ
អាណាចក្រ​នៃ​ស្រមោល​
12, Mar 2016 , 8:39 pm        
រូបភាព
ដោយ:
 
 
JOHOR-​ម៉ាឡេស៊ី​៖ អាណាចក្រ​នៃ​ស្រមោល (THE REAL OF SHADOWS LIVE) គឺជា​ការសម្តែង​ភាពយន្ត​បែប​ផ្សងព្រេង​សម្រាប់​កុមារ​។ ខ្សែភាពយន្ត​នេះ​សម្តែងឡើង​ដោយ​មនុ​ស្សពិត តុ​ប​តែ​ខ្លួន​ជា​និ​ន​ចារ​ជប៉ុន (Ninja) ពណ៌​ខ្មៅ ជាមួយនឹង​រូប​តុក្កតា​មាន​ច្រើន​ប្រភេទ នៅក្រោម​ពន្លឺ​ភ្លើងពណ៌​ព្រាលៗ ។ Ninja ពណ៌​ខ្មៅ ត្រូវ​បញ្ជារ​រូប​តុក្កតា​ឲ្យ​មាន​ចលនា​តាម​សាច់រឿង​ដែល​និយាយ​ជា​ភាសារ​អង់គ្លេស នៅ​ពីមុខ​ផ្ទាំង​ទេសភាព 4-D (Effects 4-D)​។ ភាពយន្ត​នេះ​ត្រូវបាន​សម្តែងឡើង​នៅ​រមណី​ដ្ឋា​ន LEGOLAND ដែលជា​កន្លែង​កម្សាន្ត​សម្រាប់​កុមារ​ធំ​លំដាប់​ទី​៦ នៅលើ​ពិភពលោក និង​លំដាប់​ទី​១ នៅ​អាស៊ី​។ LEGOLAND មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ ពីរ​ដ្ឋ JOHOR BAHRU ក្នុងប្រទេស​ម៉ាឡេស៊ី បើ​គេ​ចង់ទៅ​ទី​នោះគេ​ត្រូវ​ចំណាយពេល ៣០​នាទី​។ យ៉ាងណាក៏ដោយ ការសម្តែង​ភាពយន្ត «​អាណាចក្រ​នៃ​ស្រមោល​» មិន​មែ​ង​ទាក់ទាញ​បានតែ​កុមារ​នោះទេ សូម្បីតែ​មនុស្ស​វ័យ​ចំណាស់​ក៏​ស្ងើចសរសើរ ក្រោយពី​ពួកគេ​បាន​ទស្សនា​ផងដែរ​។ (​សារព័ត៌មាន​ថ្មីៗ នឹង​ចុះផ្សាយ​ព័ត៌មាន​លម្អិត​ពី​សួន​កម្សាន្ត LEGOLAND នៅពេល​ក្រោយ​)​។​

 
​សូម​ទស្សនា​វីដេអូ ការសម្តែង​ភាពយន្ត «​អាណាចក្រ​នៃ​ស្រមោល​» (THE REAL OF SHADOWS LIVE) ដែល​សារព័ត៌មាន​ថ្មីៗ បាន​ផ្តិត​យក​រូបភាព​ដោយផ្ទាល់​ពីរ​មណី​ដ្ឋា LEGOLAND ដូចតទៅ​៖ 
 
 
 

Tag:
 ទេ​ចរណ៍​
  JOHOR
  ម៉ាឡេស៊ី​
  THE REAL OF SHADOWS LIVE
  LEGOLAND
© រក្សាសិទ្ធិដោយ thmeythmey.com