ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ពន្យល់​ពី​មូលហេតុ ដែល​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ថ្លៃ​ជាង​ប្រទេសជិតខាង​
20, Mar 2016 , 10:20 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មូលហេតុ ដែល​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ថ្លៃ​ជាង​ប្រទេសជិតខាង ត្រូវបាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ពន្យល់ថា ក្រុមហ៊ុន​ប្រេងឥន្ធនៈ ត្រូវ​ចំណាយ​ច្រើន​លើ​ថ្លៃ​ដឹកជញ្ជូន​ពី​ប្រទេស​សិង្ហ​បុរី ខណៈ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ចម្រាញ់​ប្រេង​ដោយ​ខ្លួនឯង​។ លោក​បន្ថែមថា បើទោះបី​ថ្លៃ​ប្រេង​នៅលើ​ពិភពលោក​ធ្លាក់ចុះ​ក៏ពិតមែន តែ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​នៅតែ​បង់ថ្លៃ​ឈ្នួល​ដី ពន្ធ និង​ថ្លៃ​បុគ្គលិក​ក្នុងតម្លៃ​ដដែល ជាហេតុ​មិនអាច​ឲ្យ​អ្នកជំនួញ​ប្រេង​នៅ​កម្ពុជា​ទម្លាក់​តម្លៃ​ប្រេងសាំង ឬ​ម៉ា​ស៊ូ​ត​បាន​ដូច​ប្រទេសជិតខាង​។​



​សូម​ស្តាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដូចតទៅ​នេះ​៖


 
​លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ ក្នុង​វេទិកា​ស្តីពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com