ជាតិ
សេដ្ឋកិច្ច
​រដ្ឋ​បាន​ចំណូល​ជិត​៦​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ​ក្នុង​ខែមីនា
02, Apr 2016 , 10:00 pm        
រូបភាព
​សៀមរាប​៖ គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ការលក់​សំបុត្រ​របស់​រដ្ឋ បានចេញ​របាយការណ៍​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​។ តាម​របាយការណ៍​បង្ហា​ញ​ថា ចំណូល​ពី​ការលក់​សំបុត្រ​ក្នុង​ខែមីនា​កន្លងទៅ មាន​ចំនួន​ជិត​៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។



​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស ដែល​ចូល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែមីនា ឆ្នាំ​២០១៦ មាន​ចំនួន ២០៧,៥០៤​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​នេះ មានការ​កើនឡើង​២,១២% បើ​ធៀប​នឹង​ឆ្នាំទៅ​។ ចំនួន​នេះ បានធ្វើ​ឲ្យ​រដ្ឋ​រក​ចំណូល​ពី​ការទិញ​ប័ណ្ណ​នេះ​មាន​ចំនួន ៥,៩៩២,២០០​ដុល្លារ កើនឡើង​៣,៤៥ %​ធៀប​នឹង​ឆ្នាំទៅ​៕


Tag:
 ​គ្រឹះស្ថាន​អង្គរ​
  សំបុត្រ​ទស្សនា​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com