ពីនេះ ពីនោះ
កំណាព្យ៖ ​សម័យ​ស្មា​ត​ហ្វូ​ន​
15, May 2016 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​បុរស​កំសត់ ថៃ ធី​ម​

១/​សម័យ​ស្មា​ត​ហ្វូ​ន​អង្រួន​សង្គម​
​រឿងរ៉ាវ​តូចធំ​បាន​លាតត្រដាង​
​រឿង​ល្អ​អាក្រក់​ឃើញ​ទាំងសងខាង​
​គិត​ទៅ​ដែរ​ម្យ៉ាង​សម័យ​ស្មា​ត​ហ្វូ​ន​។​


 
២/​សម័យ​ស្មា​ត​ហ្វូ​ន​អង្រួន​យុវវ័យ​
​ក្មេង​ជំនាន់​ថ្មី​វក់​ឡើង​ភ្លេចខ្លួន​
​លែង​ខ្វល់​រៀនសូត្រ​លែង​ខ្វល់​ច្បាប់​ក្បួន​
​ម្នាក់ៗ​ជាប់​ជួន​សែ​ល​ហ្វី​ហ្គែ​ម​ល្បែង​។​
 
៣/​អ្នកខ្លះ​ហ្វេ​ក​បុក​សម្រុក​សែ​ល​ហ្វី​
​ដោ​ន​ឡូត​ខ្ទេចខ្ទី​បញ្ជី​ហ្គែ​ម​លេង​
​សំកុក​ជា​ហ្វូង​ម្នាក់ៗ​សំញែង​
Cooking​ចំបែង Rail Rust​ពេញ​ខ្លួន​។​
 
៤/​ខ្លះ​លេង​Condy crush clas of clans
​សប្បាយ​មែនទែន​mine crufe អង្រួន​
​លែង​ខ្វល់​សិក្សា​zombie​ជាប់​ជួន​
​ផុង​កាយ​វក់​ខ្លួន​នឹង temple run​។​
 
៥/Hayday crazy រួម​ហ្គែ​ម scoote
Cooking fever zombie a run
Angry Birds New year ជាក់ស្បាន់​
Pirate king run jump fly ជក់ចិត្ត​។​
 
៦/Sunbway surf town ship sleep​ងោកងុយ​
Make up ដូរ​លុយ​ម្នាក់ៗ​ប្រៀង​ប្រឹ​ត​
D.R driver​ជួបជុំ​ម៉ាក​មិត្ត​
Roombood​ភ្លេច​គិតដល់​ការសិក្សា​។​
 
៧/​មើលចុះ​ប្អូនៗ​មិត្ត​យុវវ័យ​
​មួយថ្ងៃៗ​ចាយ​ពេល​ឥត​ការ​
​បំផ្លាញ​ខ្លួនឯង​វង្វេង​អ​ច្ចា​រ្យ​
​ទុកចោល​សិក្សា​វក់​នឹង​ស្មា​ត​ហ្វូ​ន​។​
 
៨/​ក្នុងនាម​គ្រូ​ក្រ​សូម​ក្រើនរំឭក​
​ល្មម​ឈប់​វរវឹក​រឭក​កែខ្លួន​
​នៅ​ទាន់​វេលា​ទេ​ណា​មាសស្ងួន​
​ឈប់​វក់​កែខ្លួន​ងាក​មក​ខំរៀន​។​
 
​ដំរី​ជាន់ខ្លា ១៤ ០៣ ២០១៦

© រក្សាសិទ្ធិដោយ thmeythmey.com