ពីនេះ ពីនោះ
សត្វ កស ឬ ត្រុំ ឬ កុក​ពាក់​អំបោះ​
16, May 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សត្វ​កស ឬ ត្រុំ ឬ កុក​ពាក់​អំបោះ ជា​បក្សី​ដែលមាន​ខ្លួន​ទាំងមូល​ខ្មៅ​រលោង លើកលែងតែ ក ក្រោម​ពោះ និង​ក្រោម​កន្ទុយ​ពណ៌​ស​។ បក្សី​នេះ ភាគច្រើន​រស់នៅ​តំបន់​ទំនាប់​លិច​ទឹក និង​តំបន់ដីសើម​ក្នុងព្រៃ​ល្បោះ ហើយ​វា​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង​។ បក្សី​នេះ មាន​កន្លែង​ពង​កូន​ធំជាងគេ​នៅ​ព្រែក​ទាល​បឹង​ទន្លេសាប​។ ចំពោះ​រដូវ​បន្ដ​ពូជ​វិញ គឺអាច​ចាប់ពី​ខែ កុម្ភៈ ដល់​ខែ ឧសភា និង​ចាប់ពី​ខែ សីហា ដល់ ខែវិច្ឆិកា អាស្រ័យ​ទៅតាម​វ័យ​រប​សវា​៕

 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

© រក្សាសិទ្ធិដោយ thmeythmey.com