ព័ត៍មានសុខភាព
សុខភាព៖ ចាញ់បោក​យល់សប្ត ឬ​យល់សប្ត​ចេញ​ទឹកកាម​
09, Jul 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ពេល​ពេញវ័យ ក្មេងប្រុស ឬ​យុវវ័យ​មួយចំនួន តែងតែ​ភ័យព្រួយ ឬ​បារម្ភ​ជាខ្លាំង ពេល​គេ​ចាញ់បោក​យល់សប្ត (​យល់សប្ត​ចេញ​ទឹកកាម​) ក្រោយ​ភ្ញាក់​ពី​ដំណេក​។​


 
​ដំបូង​ឡើយ គេ​ប្រហែលជា​ឆ្ងល់ ថា​តើ​វា​ជា​អ្វី​? ជា​ជំងឺ​ធ្ងន់ធ្ងរ​មែន​ទេ​?
​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​ការពិត​ខ្លះ អំពី​រឿងនេះ​។​
 
​ហេតុអ្វី​អ្នក​ចាញ់បោក​យល់សប្ត​?
​ពេល​អ្នក​គេង ការបញ្ចេញ​ទឹកកាម​ដោយ​ឯកឯង អាច​នឹង​កើតមាន ក្រោយពេល​ប្រដាប់បន្តពូជ​របស់​ក្មេងប្រុស ចាប់ផ្តើម​ពេញវ័យ​បង្ក​កំណើត ជាពិសេស ពេល​ប្រដាប់ភេទ​ទទួល​រំញោច ពេល​គេង​កកិត ឬ​ប៉ះ​នឹង​ខោអាវ ឬ​ពូក​ជាដើម ដែលជា​ហេតុ​នាំ​ឲ្យ​ឈានដល់​ចំណុចកំពូល និង​បញ្ចេញ​ទឹកកាម​។ ក្រៅពីនេះ វា​ក៏​កើតឡើង ដោយ​មិន​មានការ​រំញោច​ផងដែរ​។​
 
​វា​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ​ទេ​?
​វា​ជា​រឿង​ធម្មជាតិ​របស់​ក្មេងប្រុស ឬ​យុវវ័យ ដែល​កើត​បែបនេះ​។ អំឡុងពេល​ពេញវ័យ មាន​អ័រម៉ូន​ជាច្រើន ត្រូវបាន​ផ្លាស់ប្តូរ ហើយ​មេជី​វិត​ឈ្មោល ក៏​បង្ហាញខ្លួន​ក្នុង​រាងកាយ​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន រឿង​បែបនេះ​កើត​ឡើយ​។​
 
​មនុស្ស​ប្រុស​ប្រហែលជា ៨០ ភាគរយ បាន​ឆ្លងកាត់​បទពិសោធន៍​នេះ ក្នុង​មួយ​ឆាកជីវិត​របស់គេ​។ ប្រសិនបើ​អ្នក ទើបតែ​មាន​វា​ជា​លើកដំបូង ចូរ​កុំ​បារម្ភ ហើយ​សម្រួល​អារម្មណ៍​។ អ្នក​អាច​អាន​ព័ត៌មាន​បន្ថែម អំពី​បញ្ហា​នេះ ឬ​អាច​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ដឹង​កាន់តែច្បាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com