អន្តរជាតិ
អាមេរិក ថា សកម្មភាព​យោធា​ចិន កំពុងតែ​បង្កើត​«​មហា​កំផែង​នៃ​ភាព​ឯកា​»
29, May 2016 , 4:39 pm        
រូបភាព
ដោយ:
​បើទោះបីជា ចិន អះអាងថា​សកម្មភាពរ​បស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺ​គ្រាន់តែ​ជា​សកម្មភាព ស៊ីវិល​ក៏ដោយ អាមេរិក នៅតែ​និយាយ​ចំៗ ថា​នោះ​គឺជា​ការបង្កើត​យោធា​ធូប​នីយកម្ម​។  រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន ថែមទាំង ហ៊ាន​និយាយថា សកម្មភាព​របស់​ចិន​ថា​កំពុងតែ​ជំរុញ​ខ្លួន​ង​ង​ឲ្យ​ចិន​កាន់តែ​ឃា្ល​ត​ឆ្ងាយ​ពីរ​ដ្ឋ​ដទៃ​ទៀតផង​។​



​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Ashton Carter បាន​ថ្លែង​នៅ​ថ្ងៃទី​២៧ ខែឧសភា ថា ចិន​កំពុងតែ​ប្រឈម​នឹង​ការបង្កើត «​មហាកំពែង​នៃ​ការបង្កើត​ភាព​ឯកា​ដោយ​ខ្លួនឯង​»​តាមរយៈ​ការបន្ត​សកម្ម ភាព​ពង្រីក​ឥទ្ធិពល​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ការវាយប្រហារ​ក្រុមហ៊ុន​របស់​អាមេរិក​តា​មរយៈ​ប្រព័ន្ធ​អ៊ិន​ធ័​រ​នែ​ត​។

​ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​រូបនេះ ត្រូវបាន​ធ្វើឡើង​មុនពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ កាន់​សិង្ហ​បុរី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​សន្តិសុខ​អាស៊ី​ដែល​បញ្ហា​សមុទ្រ​ចិន​ខាង​ត្រូវបាន​រំពឹងថា​នឹង​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​០៣​ដល់ទី​០៥ ខែមិថុនា​ស​បា្ហ​ហ៍​ក្រោយនេះ​។

​នា​ពិធី​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ទាហាន​ជើង​ទឹង​អាមេរិក លោក Carter បាន​បញ្ជាក់ថា « សកម្មភាព​របស់​ចិន អាចបង្កើត​មហាកំពែង​នៃ​ភាព​ឯកា​»​។ នេះ​បើ​យោងតាម​សារ​ភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​បន្ថែម​ដែរ​ថា លោក Carter ក៏បាន​សង្កត់ធ្ងន់ថា ប្រទេស​នៅក្នុង​តំបន់ រួមមាន​ទាំង សម្ព័ន្ធមិត្ត និង ដៃគូ និង​មិនមែនជា​ដៃគូ កំពុងតែ​ព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​នេះ​ផងដែរ​។

​រយៈពេល​ចុងក្រោយ​នេះ ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​មិនសូវ​មានការ​ប្រឈម​គ្នា​ខ្លាំង​ប៉ុន្មាន​នោះទេ ។ តែ​អ្វី​គួរកត់សម្គាល់​នោះ ស្ថានភាព​បែរជា​តានតឹង​ខ្លាំង​រវាង​រដ្ឋ​ខាងក្រៅ​អាមេរិក និង​ចិន​ជា​ភាគី​ជម្លោះ​ទៅវិញ​។ ភាគី​ទាំងពីរ បាន​ចោទ​ដាក់គ្នា​ថា កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម និង​បង្កើត​កម្តៅ​នៃ​ជម្លោះ​។ អាមេរិក ចោទ​ចិន​ថា​បន្ត​វាតទី និង​ថែមទាំង​បំពាក់​សម្ភារ​យោធា​នៅក្នុង​តំបន់​ជម្លោះ ខណៈ ចិន​ចោទ​អាមេរិក​វិញ​ថា កំពុង​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ដើម្បី​ជា​លេស​ក្នុងការ​ប្រតិបត្តិការ នាវា​ល្បាត និង​យន្តហោះ​ទម្លាក់​គ្រាប់​មកកាន់​តំបន់​ជម្លោះ​ដើម្បី​ប្រឆាំង​ចិន​។

​យ៉ាងណាក៏ដោយ លោក Carter បានបញ្ជាក់​ជាថ្មី​ថា អាមេរិក នៅតែ​ប្តេជ្ញា​បន្ត​ប្រតិបត្តិការ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ពាណិជ្ជកម្ម និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ លោក ថ្លែងថា មានតែ​ការ ធានា​ឲ្យ​បាន​នូវ​ការគោរព​គោលការណ៍​ស្មើភាព​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ដែល​ធានា ថា គ្រប់គ្នា​អាចមាន​តួនាទី​ក្នុង​ក្របខណ្ឌ​ដូចគ្នា ដែល​អាច​ចៀស​ផុតពី​កំហុស​អតីត​កាលដែល​ប្រទេស​ជាច្រើន បាន​ប្រជែង​គ្នា​ដែល​បង្ក​ជាការ​បំផ្លិចបំផ្លាញ​នោះ​។

​ក្រៅពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បួ​ង លោក​ប្រមុខ​ការពារជាតិ​រូបនោះ ក៏បាន​រិះគន់​ខ្លាំង​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​នែ​តរបស់​ចិន​ទៅលើ​ក្រុមហ៊ុន​អាមេរិក​ផងដែរ​។ លោក Carter បានបញ្ជាក់ ថា ប្រព័ន្ធ​អ៊ិន​ធ័​រ​នែ​តរបស់​ចិន បាននិងកំពុង​តែ​រំលោភ​និង​គោលការណ៍​នៃ​ការប្រើប្រាស់​អ៊ិន​ធ័​រ​នែ​ត និង​ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​អាមេរិក​ផងដែរ​៕


Tag:
 អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com