អន្តរជាតិ
ក្មេងប្រុស​ម្នាក់​ទូរ​សព្ទ​ទៅ ៩១១ ប្តឹង​ថា ឪពុក​ខ្លួន​បាន​បើក​ឆ្លងកាត់​ភ្លើងស្តុប​ក្រហម​
03, Jun 2016 , 8:39 am        
រូបភាព
ដោយ: ធីតា
 ​ស្ថានីយ៍​ប៉ូលិស​នៃ​ទីក្រុង Quincy នៃ​រដ្ឋ​ម៉ាសា​ឆូ​សេត សហរដ្ឋអាមេរិក បាន​បង្ហោះ​សារ​ជា​សំឡេង​របស់​ក្មេងប្រុស​ម្នាក់​ដែល​បាន​ទូរស័ព្ទ​ទៅកាន់​លេខ ៩១១ នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​រាយការណ៍​ថា ឪពុក​របស់ខ្លួន​បាន​បើកបរ​ឆ្លងកាត់​ភ្លើងស្តុប​ពណ៌​ក្រហម​។​

 
​ក្មេងប្រុស​អាយុ ៥ ឆ្នាំនេះ​បាន​ពិពណ៌នា​ពី​ភិនភាគ​រថយន្ត រួច​និយាយ​បន្ថែមថា​៖ « វា​គឺជា​ឡាន​ស៊េរី​ថ្មី​។ តាមពិត គឺជា​ឡាន​របស់​ម៉ាក់​ទេ »​។ ក្មេងប្រុស​រូបនេះ​មិនបាន​បញ្ជាក់​អ្វី​ពី​អត្តសញ្ញាណ​របស់ខ្លួន​ឡើយ​។ នៅពេលដែល​ភ្នាក់ងារ ៩១១ សួរ​ទី​កាន់​ក្មេងប្រុស​ពីអ្វី​ដែល​កើតឡើង​បន្ទាប់មកទៀត ក្មេងប្រុស​បាន​ឆ្លើយថា ពួកគាត់​កំពុងបើក​ទៅកាន់​កន្លែង​លាង​រថយន្ត​ហើយ​។ រំពេច​នោះ គេ​បានឮ​សូរសំឡេង​របស់​ឪពុក​ក្មេង​បន្លឺឡើង​ថា​៖ « ទេ​! កុំ​ធ្វើ​អ៊ីចឹង​អី​! »​។ ឪពុក​ក៏បាន​សុំ​អភ័យទោស​ចំពោះ​ការហៅ​ទូរ​សព្ទ​របស់​កូនប្រុស​គាត់​៕
 
​ប្រភព​៖ abcnews

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com