ព័ត៍មានសុខភាព
សុខភាព៖ រូបមន្ត​ធម្មជាតិ ដើម្បី​ព្យាបាល ជំងឺ​រលាក​សួត​
21, Jan 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
  
​ក្នុងចំណោម​ជំងឺ ដែល​អាច​នឹង​កើតឡើង ក្នុង​រដូវវស្សា​នេះ ជំងឺ​រលាក​សួត ជាពិសេស ចំពោះ​ក្មេងៗ អាចជា​បញ្ហា​ចំបង​មួយ ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ប្រសិនបើ​បងប្អូន​ក្តៅខ្លួន ក្អក (​មាន​ស្លេស​) ពិបាក​ដកដង្ហើម ឈឺ​ក្នុង​ទ្រូង ជីពចរ​លោត​លឿន​ជាង​ធម្មតា នោះ​ប្រហែលជា​សញ្ញា នៃ​ជំងឺ​រលាក​សួត​ហើយ ដូច្នេះ អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន ហើយ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។​

​យ៉ាងណាមិញ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ធម្មជាតិ​ចំនួន​បី ដែល​អាចជួយ​ព្យាបាល ឬ​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ជំងឺ​រលាក​សួត ៖
 
​ស្លឹក​ជី​អង្កាម
​ចូរ​យក​ស្លឹក​ជី​អង្កាម​ពីរ​បី​មែក រួច​សង្កត់​យកតែ​ទឹក ដើម្បី​លាយ​ជាមួយនឹង ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​។ អ្នក​គួរតែ​ញ៉ាំ​វា រាល់​បី​បួន​ម៉ោង​ម្តង​។​
 
​ខ្ទឹម​
​ខ្ទឹម អាចជួយ​កាត់បន្ថយ​សីតុណ្ហភាព ហើយ​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ព្យាបាល​ជំងឺ​រលាក​សួត​ដែរ​។ អ្នក​អាច​យក​ខ្ទឹម​ពីរ​បី​មើម ទៅ​កិន​ឲ្យ​ម៉ត់ រួច​យកមក​បិទ​នៅ​ពីលើ​ទ្រូង​។​
 
​ល្មៀត​
​វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​វិធី​បុរាណ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ទប់ទល់ នឹង​ជំងឺ​រលាក​សួត​ដោយ​អ្នក​គ្រាន់តែ​ដាក់​ល្មៀត ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​យក​ក្រណាត់​ស្អាត​មក​ជ្រលក់ រួច​យកទៅ​ជូត​ទ្រូង ដើម្បី​រំញោច​ទ្រូង និង​កាត់បន្ថយ​បញ្ហា​នានា ដែល​បណ្តាលមកពី​ជំងឺ​រលាក​សួត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com