ពីនេះ ពីនោះ
លក្ខណៈសម្បត្តិ​១០​យ៉ាង​របស់​អ្នកដឹកនាំ​តាម​ទស្សនៈ​របស់​ព្រះពុទ្ធ​
19, Jun 2016 , 8:40 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកដឹកនាំ គឺ​មិនមែនជា​បុគ្គល​សាមញ្ញ និង​ទទួល​កិច្ច​សាមញ្ញ​ធម្មតា​នោះទេ​។ អ្នកដឹកនាំ​ត្រូវ​ទទួល​ភារកិច្ច​ដ៏​ធំ ប្រឈម​ជាមួយ​ប្រជាជន ប្រជាជាតិ ការអភិវឌ្ឍន និង​អន់ថយ​របស់​ជាតិ​។  តាម​ទស្សនៈ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​បាន​សម្ដែង​ថា អ្នកដឹកនាំ​ត្រូវមាន​លក្ខណៈសម្បត្តិ​១០​យ៉ាង ដូចខាងក្រោម​៖


 
១​ ​មាន​វ័យចាស់​ល្មម ប្រកបដោយ​សុខភាព​និង​មាន​វិជ្ជា​ច្រើន​
២​ ​ជា​អ្នក​តាំង​ចិត្តជា​កណ្ដាល​
​ជា​អ្នកចេះ​ចាំ​ច្រើន ស្គាល់​បញ្ហា​សង្គម​ដែល​ខ្លួន​គ្រប់គ្រង​
៤​ ​ជា​អ្នក​វ័យឆ្លាត​ខាង​រក​ដំណោះស្រាយ​បញ្ហា​សង្គម​
៥​ ​ស្ទាត់ជំនាញ​ពី​គោល​ច្បាប់​គ្រប់គ្រង ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​
៦​ ​ជា​អ្នក​ស្រឡាញ់​ច្បាប់ យក​ច្បាប់​ជាធំ​
៧​ ​ជា​អ្នក​សណ្ដោស មានចិត្ត​ទូលាយ និង​ជ្រះថ្លា​
​ជា​អ្នក​មានចិត្ត​រឹងប៉ឹង​
៩​​ ​    ជា​មនុស្ស​មាន​ចរិត​ទៀងត្រង់​
១០​ ​ជា​មនុស្ស​មិន​ជ្រុលនិយម ក្នុង​លោកធម៌​ទាំង​៨៖ មាន​លាភ និង​អត់​លាភ​, មានយស និង​អពយស​, សរសើរ និង​ការស្ដីបន្ទោស​, មាន​សុខ និង​ទុក្ខ​។​
 
​ដកស្រង់​ពី​៖ ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​, រៀបរៀង​ដោយ​លោកគ្រូ ជេ​ត ហុ​ល​

© រក្សាសិទ្ធិដោយ thmeythmey.com