ជាតិ
សព​លោក កែម ឡី នឹងត្រូវ​ដាក់​នៅលើ​គ្រែ​ទឹកកក​ដែល​យក​ពី​វត្ត​សាមគ្គី​រង្សី​
14, Jul 2016 , 4:56 pm        
រូបភាព
​ភ្នំពេញ​៖ អ្នករៀបចំ​បុណ្យ​នឹង​លើកសព​លោក កែម ឡី ដាក់​លើ​គ្រែ​ទឹកកក​ដាក់​ក្នុង​មឈូស ដើម្បី​រក្សា​គុណភាព​សព ឲ្យ​បានយូរ​អង្វែង​។ ព្រះអង្គ ម៉ាញ សុខ​មី​ល សមាជិក​រៀបចំ​បុណ្យសព​លោក កែម ឡី បាន​មាន សង្ឃដីកា​ថា ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី បាន​បរិច្ចាគ​គ្រែ​ទឹកកក​មួយ​ជូន​គ្រួសារ​លោក កែម ឡី ដើម្បី​រក្សា​សព​ទុក​បានយូរ​។​



​ព្រះអង្គ​បាន​បដិសេធ​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​គ្រួសារ​សព​ទិញ​មឈូស​ដាក់​សព​លោក កែម ឡី នោះទេ​»​។ ព្រះអង្គ​បាន​បន្តថា គ្រែ​ទឹកកក​នេះ ត្រូវបាន​ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ទិញ ៤ ទៅ ៥ គ្រែ​ពី ប្រទេស​បារាំង ដើម្បី​ទុក​រឹង​រក្សា​សព​ទុកបានយូរ​។​

​បើតាម​ព្រះអង្គ ម៉ាញ សុខ​មី​ល រសៀល​នេះ គេ​នឹង​រៀបចំ​យក​គ្រែ​ទឹកកក​ដាក់​ក្នុង​មឈូស តែម្តង​៕


Tag:
 កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com