ជាតិ
ទូត​បារាំង​នឹង​រៀបចំ​ពិធី​កាន់​មរណទុក្ខ នៅ​ម៉ោង ៦​ល្ងាច​នេះ
15, Jul 2016 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថានទូត​បារាំង​ប្រកាស​អញ្ជើញ​ជនជាតិ​បារាំង និង​ប្រទេស​ជា​មិត្ត​ទាំងអស់​ចូលរួម​គោរព​និង​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង Nice នៅវេលា​ម៉ោង​៦​ល្ងាច​នេះ នា​វិទ្យាស្ថាន​ភាសា​បារាំង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។​



​ស្ថានទូត​បារាំង​នឹង​រៀបចំ​ពិធី​ស្មិងស្មាធិ៍​រម្លឹក​ដល់​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង Nice ដែល​បាន​នាំ​ឲ្យ​បារាំង​ស្ថិតក្នុង​មរណទុក្ខ​សាជាថ្មី នៅថ្ងៃនេះ​។​

«​សូម​ជនជាតិ​បារាំង និង​មិត្ត​នៃ​ប្រទេស​បារាំង​ទាំងអស់​អញ្ជើញ​ទៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៥ ខែកក្កដា​នេះ ដើម្បី​ស្មិងស្មាធិ៍​រម្លឹក​ដល់​ជនរងគ្រោះ​»​។ នេះ​ជា​សារ​ជូនដំណឹង​របស់​ស្ថានទូត​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។​

​ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ដែល​បាន​ទៅដល់​ទីក្រុង​នេះ​ភ្លាមៗ បន្ទាប់ពី​ការ ប្រហារ​នៅ​ទីក្រុង Nice ពុំ​អាច​បដិសេធថា ករណីនេះ ពុំមែន​ជា​សកម្មភាព​ភេរវកម្ម​ឡើយ​។ លោក ហូ​ឡង់ ប្រកាសថា បារាំង​នឹង​វាយបក​លើ​លើ​ក្រុម​ភេរវ​ករ​វិញ ដើម្បី​ជួយ​ជនរងគ្រោះ និង​ពង្រឹង​សន្តិសុខ​បន្ថែម​។ ករណីនេះ លោក ហូ​ឡង់ បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​មាន​អាសន្ន រយៈពេល​បី​ខែ​ដែរ​៕


Tag:
 បារាំង​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com