ជាតិ
​​​ន​យោ​បាយ​ជាតិ​
គម្រោង​នៃ​ការ​ដង្ហែ​សព​លោក កែម ឡី ទៅ​ខេត្តតាកែវ នៅ​ថ្ងៃទី​១៧ ត្រូវបាន​ពន្យារ​
15, Jul 2016 , 8:46 pm        
រូបភាព
ដោយ: ថ្មីៗ
​សព​របស់លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម នឹងមិន​ដង្ហែ​ទៅកាន់​ខេត្តតាកែវ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ តាម​ការគ្រោងទុក​នោះទេ​។


 
​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិញ សមាជិក​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ បាន​មាន​សង្ឃដីកា​នៅ​ព្រលប់​ថ្ងៃទី​១៥ កក្កដា​នេះ​ថា ការបន្ត​រក្សា​សព​លោក កែម ឡី នៅក្នុង​វត្ត ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ដែល​ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ គឺធ្វើឡើង​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ផ្តល់ឱកាស​ដល់​មហាជន បាន​ទៅ​គោរព​សព​លោក កែម ឡី​។ ម្យ៉ាងទៀត សព​របស់លោក កែម ឡី ត្រូវបាន​តម្កល់​លើ​គ្រែ​ទឹកកក​មួយ​ប្រភេទ ដែល​អាច​រក្សាទុក​បាន​យូរ ដោយ​មិនមាន​ការប្រែប្រួល​ឆាប់រហ័ស​ពេក​នោះទេ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ព្រះអង្គ​។ 
 
​យ៉ាងណាក៏ដោយ ព្រះអង្គ ប៊ុត ប៊ុនតិ​ញ មិនបាន​បញ្ជាក់ថា សព​របស់លោក កែម ឡី នឹងត្រូវ​ដង្ហែ​ទៅកាន់​ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក នៅ​ថ្ងៃ​ណា​ឲ្យ​ច្បាស់លាស់​នោះទេ​។ 
​សូមបញ្ជាក់ថា ថ្ងៃទី​១៥ កក្កដា​នេះ គឺជា​ថ្ងៃទី​៦ នៃ​ពិធី​បុណ្យសព​របស់លោក កែម ឡី​។ លោក កែម ឡី ត្រូវបាន​ឃាតក បាញ់សម្លាប់​ក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ម​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​ ។​

© រក្សាសិទ្ធិដោយ thmeythmey.com