ជាតិ
លោក ប្រាក់ សុខុន គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន​ម៉ា​
21, Jul 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ជួបពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ឯកអគ្គរដ្ឋទូត​មី​យ៉ាន​ម៉ា​ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​


​ក្នុងជំនួប​ពិភាក្សា​ព្រឹក​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​សរសើរ​ពី​កិច្ចការ​កំណែទម្រង់​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ជាពិសេស​ដំណើរការ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​មី​យ៉ាន​ម៉ា បច្ចុប្បន្ននេះ​។ ទន្ទឹមនឹងនេះ​លោក ប្រាក់ សុខុន ក៏បាន​បង្ហាញ​បទពិសោធន៍​ក្នុងការ​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​កម្ពុ​ជា ដល់​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា សម្រាប់​ដំណើរការ​បង្រួប​ប្រួម​ជាតិ​ក្នុងប្រទេស​មី​យ៉ាន់​ផងដែរ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក ជុំ ស​ន្ទ​រី ។​
 
​លោក ជុំ ស​ន្ទ​រី បន្ថែមថា ក្រៅពី​ផ្លាស់​បទពិសោធន៍​នៃ​ការបង្រួបបង្រួម​ជាតិ​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក៏​គ្រោង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ដែរ តែ​មិនអាច​កំណត់​ពេលវេលា​នៅឡើយ ។ 
 
​បើតាម​លោក ជុំ ស​ន្ទ​រី ទាំង​កម្ពុជា និង មី​យ៉ាន​ម៉ា បាន​ប្ដេជ្ញា​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគ​ទាំងពីរ ទាំង​ក្នុង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com