ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ផ្ដាំ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ម្នា​ក់ថា កុំ​រត់​ឆ្លងដែន​ប្រយ័ត្ន​គេ​ចាប់​
02, Aug 2016 , 10:43 am        
រូបភាព
ដោយ: ថ្មីៗ
​ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវជាតិ​លេខ​៤៤ នៅក្នុង​ខេត្តកំពង់ស្ពឺ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ថា មិនត្រូវ​រត់​ឆ្លងដែន​ចេញពី​ប្រទេស​កម្ពុជា​ឡើយ ពោលគឺ​ត្រូវ​ប្រឈមមុខ​ទទួលខុសត្រូវ​ ចំពោះ​ការចោទប្រកាន់​មកលើ​សម្ដេច ជុំវិញ​ករណី​បាញ់សម្លាប់​លោក កែម ឡី។



សម្ដេច ហ៊ុន សែន លើកឡើងដូច្នេះ ដោយទំនងជាសម្តេច​ចង់​ផ្ដាំ​ទៅ​អ្នកស្រី ថាក់ ឡា​នី  សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ដែល​សម្តេច​អះអាងថា បាន​ចោទ​ខ្លួន ជា​អ្នក​សម្លាប់​លោក កែម ឡី  ។ «​តាម​ដឹង​ប្រុង​ឆ្លងតាម​ច្រក​ប៉ោយប៉ែត សូមកុំ​ឆ្លង ក្រែងលោ​គេ​ចាប់ ចង់​ឆ្លង​យក​(​លេស​)​ថា​ចង់ទៅ​ព្យាបាល​ជំងឺ សូមកុំ​ឲ្យ​សោះ​ប្រយ័ត្ន។ ត្រូវ​តទល់​គ្នា ហ៊ានស៊ី​ហ៊ានសង ហ៊ាន​ផ្លោះ​របង​ហ៊ាន​ជាប់គុក ព្រោះ​អ្នកឯង​ហ៊ាន​ផ្លោះរ​បងហើយ​…»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​។

​កាលពី​ថ្ងៃទី​០១ សីហា សម្តេច ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​មេធាវី​របស់ខ្លួន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី និង​ប្តឹង​អ្នកស្រី ថាក់ ឡា​នី  ដែល​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី ។ លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច ហ៊ុន មិន​បញ្ជាក់​ពីបទ​ចោទប្រកាន់​អ្វី​ឲ្យ​ច្បាស់​លើ​ឯកឧត្តម សម រង្ស៊ី និង អ្នកស្រី ថាក់ ឡា​នី ព្រោះ​លោក​ទុក​ឲ្យ​តុលាការ​ជា​អ្នកចោទ​ប្រកាន់​។ បើតាម​លោក គី តិច មេធាវី សម្តេច ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី តែ​ម្នាក់ ១០០ រៀល​តែប៉ុណ្ណោះ ដោយសារតែ​សម្តេច​មិន​ចង់បាន​ប្រាក់​អ្វី​នោះឡើយ តែ​សម្តេច​ចង់​បានតែ​ការបញ្ជាក់​ពី​ភាព​ស្អាតស្អំ​តែប៉ុណ្ណោះ​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com