ជាតិ
PUC រៀបចំ​ពិធីបុណ្យ​កតញ្ញូ ដើម្បី​អប់រំ​និស្សិត​ឲ្យ​ដឹងគុណ​ឪពុកម្តាយ
20, Aug 2016 , 5:30 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦​នេះ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា (PUC) បានរៀបចំ​ពិធី​មួយ ដែលមាន​ឈ្មោះថា «​ទិវា​ខ្មែរ និង គុណធម៌​»​។ ការរៀបចំ​កម្មវិធីនេះ​ឡើង គឺ​ដើម្បី​រម្លឹក​នូវ​គុណ​ឪពុកម្តាយ និង​គ្រូបង្រៀន​។



អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ គឺជា​និស្សិត​ថ្នាក់​ប្រវត្តិសាស្ត្រ​និង​ខេ​មរ​វិទ្យា នៃ​សាកល​វិទ្យា​ល័​បញ្ញា​សាស្ត្រនៃ​កម្ពុជា រួមទាំង​ឪពុកម្តាយ​របស់​ពួកគេ​ផងដែរ ដែល​មាន​ប្រហែលជា​៤​ទៅ​៥​រយ​នាក់​។ កម្មវិធី​នេះ តម្រូវ​ឲ្យ​និស្សិត ក្រាបថ្វាយបង្គំ ឪពុកម្តាយ​របស់​ពួកគេ ដើម្បី​បង្ហាញ​ពី​ការគោរព​ដឹងគុណ​ដ៏​ធំធេងរបស់លោកទាំងពីរ ដែល​មិនអាច​គណនា​បាន។
 
​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រា​ចា​រ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ​និង​ខេ​មរ​វិទ្យា ហើយក៏​ជា​អ្នក​ផ្តួចផ្តើម​កម្មវិធី​នេះ បាន​ថ្លែងថា ទិវា​នេះ មាន​សារសំខាន់​ខ្លាំងណាស់ ក្នុងការ​ពង្រីក​គុណធម៌​ដល់​កូនចៅ​ជំនាន់​ក្រោយ ហើយនឹង​ញ៉ាំង​ពួកគេ ឲ្យ​ក្លាយជា​អតិជាតបុត្រ រហូតដល់​ក្លាយជា​ធនធាន​ដ៏​មានតម្លៃ​សម្រាប់​សង្គមទាំងមូល​។ លោក អះអាងថា ការបណ្តុះបណ្តាល​គុណធម៌ និង​ការណែនាំ​និស្សិត ព្រមទាំង​យុវជន​ឲ្យ​ប្រកាន់ខ្ជាប់​នូវគុ​ណ​ធម៌​ក្នុង​ខ្លួន គឺជា​គ្រាប់ពូជ ដែល​នាំ​ឲ្យ​គ្រួសារ និង​ប្រទេសជាតិ រស់នៅ​ដោយ​សុ​ភ​មង្គល និង​សុខសន្តិភាព​។

លោក សង្កត់ធ្ងន់ៗ​ថា​៖«​យើង​មិនមែន​បង្រៀន​តែ​ចំណេះដឹង​ទេ គឺ​យើង​ត្រូវតែ​បណ្តុះ​គុណធម៌​ដល់​និស្សិត ផងដែរ​។ សីល សមាធិ បញ្ញា គឺជា​គោលការណ៍​របស់​សា​កល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា របស់​យើង​»​៕








Tag:
 PUC
  គុណធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com