ជាតិ
ក្រោយ​បាក់​ឌុប​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ ប្រាប់​ជំនាញ​ដែល​សម្បូរ​ទីផ្សារការងារ​
17, Sep 2016 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈ​សិស្ស​កំពុង​ពិចារណា​ជ្រើសរើស​ជំនាញ​សិក្សា នៅតាម​សាកលវិទ្យាល័យ ឬ​សាលា​បណ្តុះបណ្តាល​នានា លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ជំនាញ​ដែល​សម្បូរ​ទីផ្សារការងារ​ទាំង​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន គឺ ជំនាញ​បច្ចេកទេស វិស្វកម្ម និង​ជំនាញ​ផ្សេងទៀត​។​



​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ប្រសា​ន៍​ថា ជំនាញ​ដែល​សម្បូរ​ទីផ្សារការងារ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន គឺមាន​ជំនាញ​បច្ចេកទេស និង​វិស្វកម្ម​។ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៧ ខែកញ្ញា​នេះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា មាន​ជំនាញ​មួយចំនួន ដែល​មិនមែនជា​ជំនាញ​បច្ចេកទេស ក៏មាន​ទីផ្សារការងារ​ដែរ ប្រសិនបើ​និស្សិត​ចេះ​ជំនាញ​នោះ​ច្បាស់លាស់​។ ការ​ថ្លែង​នេះ គឺធ្វើឡើង​ក្រោយពី​លោក​រដ្ឋមន្ត្រី បញ្ចប់​សុន្ទរកថា ក្នុង​សិក្ខាសាលា​តម្រង់ទិស​មុខ​ជំនាញ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា សម្រាប់​សិស្ស​ជាប់​បាក់​ឌុប ដែលរៀបចំដោយ វិទ្យាស្ថាន CAM-ASEAN នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​។ 

​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់ លោក ហង់ ជួនណា​រ៉ុ​ន ខាងក្រោម​នេះ​៖   






Tag:
 ហង់ ជួនណា​រ៉ុ​ន​
 ​ ជ្រើសរើស​ជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com