អន្តរជាតិ
លោក Zuckerberg សន្យាថា​នឹង​ផ្តល់ប្រាក់​បី​ពាន់​លាន​ដុល្លារ​ដើម្បី​បញ្ចប់​ជំងឺ​នានា​
23, Sep 2016 , 9:59 am        
រូបភាព
ដោយ: VOA
​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg ចង់​កម្ចាត់​ជំងឺ​នានា​នៅ​ចុង​សតវត្សរ៍​នេះ​។ នាយក​ប្រតិបត្តិ​ដែលជា​មហាសេដ្ឋី​ផងដែរ​ជាមួយនឹង​ភរិយា​លោក គឺ​លោកស្រី Priscilla Chan បាន​ថ្លែងថា​ពួកគេ​នឹង​ផ្តល់​ថវិកា​៣​ពាន់​លាន​ដុល្លារ​នៅ​១០​ឆ្នាំ​ខាងមុខ ដើម្បី​ជួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​។​



​ថវិកា​៦០០​លាន​ដុល្លារ​នឹងត្រូវ​បានផ្តល់​ឲ្យ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​សកលវិទ្យា​ល័យ California នៅ​ទីក្រុង San Francisco ដែល​សហការ​ជាមួយនឹង​សកលវិទ្យា​ល័យ California នៅ​ទីក្រុង Berkeley និង​សកល​វិទ្យាល័យ Stanford ផងដែរ​។​

​លោកស្រី Chan បាន​ថ្លែងថា​នៅក្នុង​កិច្ចប្រជុំ​ប្រកបដោយ​មនោសញ្ចេតនា​មួយ​នៅ​សកល​វិទ្យាល័យ UCSF ថា​៖ «Mark ហើយ​ខ្ញុំ បាន​ចំណាយពេល​២​ឆ្នាំ​ដើម្បី​ពិភាក្សា​ជាមួយនឹង​ក្រុម​អ្នកវិទ្យាសាស្ត្រ​មាន​ទាំង​អ្នកទទួលបាន​ពានរង្វាន់​ណូបែល រហូតដល់​និស្សិត​បញ្ចា​ប់​ថ្នាក់​មហាវិទ្យាល័យ​។ យើង​ជឿថា​អនាគត​ដែល​ពួកយើង​ចង់បាន​សម្រាប់​កូនៗ​របស់​យើង​គឺអាច​ធ្វើទៅបាន​។ ពួកយើង​បានដាក់​គោលដៅ​មួយ​ថា តើ​ពួកយើង​អាច​ព្យាបាល​ជំងឺ​ទាំងអស់​នៅក្នុង​ជីវិត​របស់​កូនៗ​យើង​។ នេះ​មិនមែន​មានន័យថា គ្មាន​នរណាម្នាក់​ឈឺ​នោះទេ ប៉ុន្តែ​មានន័យថា កូនៗ​របស់​យើង​ឈឺ​តិចជាង​មុន​។ ហើយ​ពួកយើង​អាច​ព្យាបាល ឬក៏​យ៉ាងហោចណាស់​គ្រប់គ្រង​ទៅលើ​ជំងឺ​ទាំង​នោះបាន​»​។ Mark ហើយ​និង​ខ្ញុំ​ជឿថា​វា​អាចធ្វើ​ទៅបាន​នៅក្នុង​សម័យកាល​កូនៗ​របស់​យើង​»​។​

​នេះ​បើតាម​ការប្រកាស​របស់​លោក Zuckerberg និង​លោកស្រី Chan កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com