ព័ត៍មានសុខភាព
សុខភាព៖ ​តែ​ខ្ញី ជួយ​សម្រក​ទម្ងន់ យ៉ាង​មាន​ប្រសិទ្ធភាព​?
24, Sep 2016 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
ខ្ញី ត្រូវបាន​គេ​ចាត់ទុកថា ជា​គ្រឿងផ្សំ​ដ៏​អស្ចារ្យ សម្រាប់​ម្ហូបអាហារ​។ ក្រៅពី​ផ្តល់​រសជាតិ​ឆ្ងាញ់ ខ្ញី មាន​សមត្ថភាព​លើសពី​ការ​ស្មាន ចំពោះ​សុខភាព​។ ខ្ញី ជួយ​បណ្តេញ​ជាតិពុល កាត់បន្ថយ​ការ​លាក បំបាត់​ផ្តាសាយ​។​ល​។​



​ប៉ុន្តែ តើ​អ្នកមាន​ដឹង​ទេ​ថា តែ​ខ្ញី អាចជួយ​សម្រក​ទម្ងន់​?

​វិធី​ធ្វើ ៖
១. ដាំទឹក​ពីរ​ពែង​
២. ចិត​ខ្ញី​បី​បួន​ចំណិត រួច​ដាក់​ទៅក្នុង​ទឹក​នោះ (​ទុក​វា​ឲ្យ​ពុះ ១០ ទៅ ១៥ នាទី​)
៣. ចូរ​ញ៉ាំ​វា នៅពេល​ព្រឹក​ព្រលឹម ក្រោយពេល​ភ្ញាក់​ពី​គេង ហើយ​អ្នក​ក៏​អាច​ញ៉ាំ​វា ពេល​នៅ​កន្លែង​ការងារ មុន ឬ​ក្រោយ​អាហារ​ថ្ងៃត្រង់​។​
​ចូរ​ញ៉ាំ​វា​ឲ្យ​បាន​ពីរ​បី​អាទិត្យ​ជាប់​គ្នា នោះ​អ្នកនឹង​ឃើញ​លទ្ធផល​ជាមិនខាន​ឡើយ​៕

​ផ្តល​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com