ពីនេះ ពីនោះ
ចាប​តេត យំ​ឮ​សំឡេង ជី​យ៉ុ​ប ជី​យ៉ុ​ប ជី​យ៉ុ​ប​
03, Oct 2016 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
ចាប​តេត ជា​ប្រភេទ​បក្សី​មួយ​ប្រភេទ មាន​មាឌតូច ចំពុះ​ស្ដួច​វែង ដែល​បក្សី​ឈ្មោល​នៅ​រដូវ​បន្ត​ពូជ បន្ទូលក្បាល​មាន​ពណ៌​ទឹកក្រូច​ចាស់ ផ្នែក​ខ្នង​មាន​ពណ៌​បៃតង ផ្នែក​ពោះ​មាន​ពណ៌​ស្រអាប់​មាន​ចំពុះ​វែង និង​កន្ទុយ​វែង​។ ចំណែក​បក្សី​ញី​វិញ មាន​រូបរាង​ស្រដៀង​បក្សី​ឈ្មោល​ដែរ ប៉ុន្តែ​មាន​កន្ទុយ​ខ្លី​ជាង​បន្តិច​។



បក្សី​នេះ​ច្រើន​រស់នៅ​តាម​សួនច្បារ គុម្ពោធ​ព្រៃ គុម្ព​ឫស្សី ព្រៃកោងកាង  និង​នៅតាម​ដំ​ណា​កសិកម្ម​របស់​ប្រជាកសិករ​។​ដោយឡែក​របាយ​រស់នៅ​របស់​បក្សី​នេះ គឺ​សម្បូរ​មាន​វត្តមាន​គ្រប់​ទីកន្លែង ហើយ​យំ​ឮ​សំឡេង ជី​យ៉ុ​ប ជី​យ៉ុ​ប ជី​យ៉ុ​ប​...​។ ចំណែក​រដូវ​បន្ត​ពូជ ចាប់ពី​ខែមករា ដល់​តុលា​៕

ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com