ពីនេះ ពីនោះ
កំណាព្យ៖ តោះ ដើរលេង​ភ្ជុំ​ជាមួយ​ថ្មីៗ​!
29, Sep 2016 , 2:39 pm        
រូបភាព
ដោយ:
​កំណាព្យ​បទ​ពាក្យ​៨
 
​ថ្ងៃ​សម្រាក​ភ្ជុំ​គួរ​ជុំ​ទីណា​
​ទៅលេង​យាយ​តា​ឬ​ម៉ែ​ពុក​
​រៀប​plan​ឲ្យ​ហើយ​កុំ​កើតទុក្ខ​
​ធ្វើការ​វិលមុខ​ច្រើន​ខែ​ហើយ​។​


 
​ចង់ទៅ​សមុទ្រ​ឬ​តំបន់ភ្នំ​
​មាន​ពេល​ជួបជុំ​មិន​ច្រើន​ឡើយ​
​គួរ​ណាត់គ្នា​មុន​កុំ​កន្តើយ​
​គិត​មុន​ឲ្យ​ហើយ​កុំ​ឡើយ​ខ្វល់ខ្វាយ​។​
 
​ចង់​មើល​សមុទ្រ​ទៅ​កំពត​កែប​
​កំពង់សោម​អែប​កោះកុង​សប្បាយ​
​ទៅ​ត្រឹម​តាកែវ​តា​ម៉ៅ​មិន​ឆ្ងាយ​
​ឬ​អាច​សប្បាយ​ត្រឹម​អំពែ​ភ្នំ​។​
 
​ចូល​តេ​ទឹក​ពុះ​ហួស​ឡើង​បូកគោ​
​ស្រូបខ្យល់​ជំនោរ​នៅ​គិរី​រម្យ​
​ទៅ​ភ្នំ​សន្ទុក​ស្រុក​កំពង់ធំ​
​ឬ​អាច​ទៅ​ជុំ​ជួប​នៅ​សៀមរាប​។​
 
​ទស្សនា​ប្រាសាទ​ស្អាត​ល្បី​សុសសាយ​
​បាន​សុខ​សប្បាយ​រកស៊ី​មាន​លាភ​
​ទៅ​ព្រះវិហារ​ឡើង​ភ្នំ​មិន​ទាប​
ស្រុក​សន្តិភាព​ទៅណា​ក៏បាន​។​
 
​អាង​កំពីងពួយ​នៅ​បាត់ដំបង​
​ប៉ៃលិន​ងាយ​ឆ្លងផ្លូវ​ស្រួល​ជិះឡាន​
​បន្ទាយមានជ័យ​មិនយូរប៉ុន្មាន​
​អាច​លេង​កម្សាន្ត​អាង​ត្រពាំងថ្ម​។​
 
​ក​ង្រី​ស្មោះ​ស្នេហ៍​នៅ​ថែ​ក្អមឆ្នាំង​
​ល្បី​វាយ​បារាំង​រហូត​រាប់​ត​
​ទៅលេង​ពោធិ៍សាត់​ល្បី​ចម្លាក់​ថ្ម​
​កែវ​ដ៏​បរ​វរ​ល្អ​មិនអាច​ថ្លែង​។​
 
​ក្រចេះ​មាន​ផ្សោត​គេ​កោតសរសើរ​
​បន្តដំណើរ​ទៀត​ដល់​ស្ទឹងត្រែង​
​ទឹកដី​ទល់ដែន​ទី​អស់​ចម្បែង​
​បក​ក្រោយ​ផ្លូវ​កែវ​រតនគិរី​។​
 
​មើល​បឹង​យក្ស​ឡោម​ចោម​ដោយ​ព្រឹក្សា​
​ផ្ទៃ​ទឹក​ចាំង​ថ្លា​ល្បី​គ្រប់ទិសទី​
​ទៅលេង​ប៊ូ​ស្រា​មណ្ឌលគិរី​
​មាន​ភ្នំ​ជុំ​ទី​សមុទ្រ​រុក្ខា​។​
 
​បក​ក្រោយ​ត្បូងឃ្មុំ​ជុំ​កំពង់ចាម​
​ទឹកដី​ជាប់​ស្នាម​ប្រវត្តិ​ស្នេហា​
​បាភ្នំ​ព្រៃវែង​ទុំ​អ្នក​ធម៌អាថ៌​
​មិនដឹង​ទៅណា​ស្វាយរៀង​ក៏បាន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com