ព័ត៍មានសុខភាព
សំដី​ដែល​ឪពុកម្តាយ​មិនគួរ​និយាយ​ដាក់​កូន​ជាដាច់ខាត​​​​​​​​​​​​​​​​​​​
15, Oct 2016 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
១. នៅ​ឲ្យ​ឆ្ងាយ​ពី​ប៉ា​ម៉ាក់​

​សំដី​បែ​នេះ នឹងធ្វើ​ឲ្យ​កូន​បាក់​ទឹកចិត្ត ហើយ​ស្អប់​អ្នកជា​ខ្លាំង​។​
 
២. គ្មាន​ប្រយោជន៍​
​ការស្តីបន្ទោស ពេល​កូន​ធ្វើ​មិន​បានល្អ នឹងធ្វើ​ឲ្យ​គេ​កាន់តែ​មិន​សប្បាយចិត្ត ហើយ​រឹតតែ​ធ្វើ​មិន​បានល្អ នៅលើ​ក្រោយ​ទៀត​។​
៣. ធ្វើ​ឲ្យ​ដូច​កូន​គេ​ទៅ​មើល​
​វា​ពិបាក​ណាស់ ក្នុង​ការដែល​ឲ្យ​កូន​របស់​អ្នក រៀន​ពូកែ ឬ​មាន​ចរិតល្អ ដូច​កូន​អ្នកជិតខាង ប៉ុន្តែ អ្នក​ត្រូវ​មានចិត្ត​អំណត់ និង​បង្រៀន ហើយ​អប់រំ​គេ​តាម​សម្រួល​។​
៤. ឈប់​ភ្លាម​! តិច​ម៉ា​ក់វៃ​
 
​ការ​គម្រាមកំហែង​បែបនេះ នឹងធ្វើ​ឲ្យ​កូន​លែង​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់ នៅ​លើក​ក្រោយៗ​៕

 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com